កំដៅ​ព្រះអាទិត្យ​នៅ​ក្រុង​ហូជីមិញ ប្រឈម​ការបង្ក​ជម្ងឺមហារីក​ស្បែក​

450
ចែករម្លែក
  • 110
    Shares

​ស​ន្ទ​ស្សន៍កម្ម​រស្មី​អ៊ុល​ត្រាវី​យូ​ឡេ​(UV)​ពី​ព្រះអាទិត្យ​នៅ​ទីក្រុង​ហូជីមិញ​បាន​ឡើង​ដល់​កំរិត​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មីនា ជាហេតុ​នាំ​អោយ​ពួក​អ្នកជំនាញ​ព្រមាន​អំពី​​ការកើត​មហារីក​ស្បែក​។​

​ទិន្នន័យ​មក​ពី​ក្រុមហ៊ុន​Weather Online​ជា​សេវា​ឧតុនិយម​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បានបង្ហាញ​ថា ស​ន្ទ​ស្សន៍​UV​នេះ​បាន​ឡើង​ដល់​កំរិត​គ្រោះថ្នាក់​ត្រឹម​១១ នៅ​រសៀល​​ថ្ងៃ​អង្គារ និង​នៅ​ថ្ងៃ​ពុធ​អាច​ឡើង​ដល់​កំរិត​១២​។​នេះ​ជា​កំរិត​ដែល​មនុស្ស ជា​ពិសេស​កុមារ​និង​ទារក អាច​ខូច​ភ្នែក ក្តៅ​ហួស​និង​ខ្សោះ​ជាតិ​ទឹក​ក្រោយ​ស្ថិតក្រោម​កំដៅថ្ងៃ​ខ្លាំងពេក​​។​

​បើ​តាម​ការវាស់ស្ទង់​អន្តរជាតិ កំរិត​អ៊ុល​ត្រាវី​យូ​ឡេ​ពី​០-៣ ត្រូវ​គេ​ចាត់ទុកថា​ទាប និង​លើ​១១ ត្រូវ​ចាត់ទុក​ថា​ខ្លាំង និង​វា​អាច​ធ្វើអោយ​រលាក​ស្បែក​និង​ខូច​ភ្នែក​បើ​មាន​កំរិត​២០​ទៅ​៣០​។​

​ទ្រី​ញ ង៉ូ ប៊ិញ ពេទ្យ​ស្បែក​នៅ​ទីក្រុង​នេះ បាន​ព្រមាន​ថា កំរិត​UV​អាច​ពន្លឿ​នភាព​ចាស់​របស់​ស្បែក​និង​បង្ក​ហានិភ័យ​នៃ​សុខភាព​ស្បែក​ជា​ច្រើន ដូចជា​មហារីក​ស្បែក​ជាដើម​។​​លោក​បាន​ណែនាំ​ប្រជាជន​អោយ​ចៀសវាង​ការ​ត្រូវ​កំដៅថ្ងៃ​ផ្ទាល់​យូរៗ​ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​៣​រសៀល ហើយ​ពាក់​វ៉ែនតា​និង​មួក ក្នុងចំណោម​វិធានការ​ផ្សេងៗ​បើសិនជា​គេ​​ចេញ​ទៅ​នៅ​ក្រោម​កំដៅថ្ងៃ​យូរ​។​

​ការសិក្សា​មួយ​ចេញផ្សាយ​នៅ​ក្នុង​សារព័ត៌មាន Climatic Change កាលពី​ខែ​កញ្ញា​មុន បាន​និយាយ​ថា​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដូចជា​ហ្វីលីពីន​និង​វៀតណាម នឹង​ជួប​​ការស្លាប់​ពាក់ព័ន្ធ​នឹង​កំដៅ​ច្រើន​បំផុត​ដូច​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងត្បូង​និង​អាមេរិក​ខាងត្បូង​ដែរ​៕​ដោយ​៖​វាសនា​

អ្នកជិះ​ម៉ូតូ​នៅ​ក្រុង​ហូជីមិញ ពាក់​ម៉ាស​មុខ និង​អាវ​គ្រប​សាច់​ជិតៗ​ដើម្បី​ការពារ​ស្បែក​ពី​កំដៅថ្ងៃ​ខែប្រាំង​

#