កំណាត់​ផ្លូវជាតិ​លេខ​៤៨​បែក​ចេញពី​ផ្លូវជាតិ​លេខ​៤​ទៅ​ខេត្តកោះកុង​កាន់តែ​ធ្ងន់ធ្ងរ​នា​រដូវវស្សា​នេះ

1584
ចែករម្លែក

​​ដោ​យៈ​វណ្ណៈ​/​កោះកុងៈ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ចេញពី​ផ្លូវបំបែក​ស្រែអំបិល​ឆ្ពោះទៅ​ទីប្រជុំជន​ខេត្តកោះកុង​ត្រង់​កន្លែង​ខ្លះ​កាន់តែ​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងពេលដែល​ធាតុអាកាស​សំបូរ​ភ្លៀង​ធ្លាក់​។​

ពលរដ្ឋ​និង​អ្នកបើកបរ​យានយន្ត​ផ្សេងៗ​តាមផ្លូវ​នេះ​បានឱ្យដឹងថា​មានការ​លំបាក​ខ្លាំង​ដោយសារតែ​ផ្លូវបែក​ភក់​រអិល​ដែល​បណ្តាលឱ្យមាន​រថយន្ត​ជាប់ផុង​និង​ក្រឡាប់​លើផ្លូវ​ក៍មាន​ដែរ​។​

​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកោះកុង​បានឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​នៅ​ថ្ងៃ​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ថា​ធាតុអាកាស​មិន​អំណោយផល​ភ្លៀង​ធ្លាក់​ច្រើន​បានធ្វើឱ្យ​កំណាត់​ផ្លូវ​ដែល​ខូច​កាន់តែ​លំបាកទៅៗ​និង​បង្អាក់ដំណើរ​ទៅដល់​ការជួសជុល​ផ្លូវ​នេះ​ផងដែរ​។

កំណាត់​ផ្លូវជាតិ​លេខ​៤៨​បែក​ចេញពី​ផ្លូវជាតិ​លេខ​៤​ទៅ​ខេត្តកោះកុង​កាន់តែ​ធ្ងន់ធ្ងរ​នា​រដូវវស្សា​នេះ​

​ទោះជា​យ៉ាងនេះ​ក្តី​មន្ត្រី​ដដែល​ថ្លែងថា​ក្រោយ​ស្បើយ​ភ្លៀង​បន្តិច​ផ្នែក​ជំនាញ​នឹង​បង្កើន​ការជួសជុល​ឱ្យទាន់​ពិធីបុណ្យ​សមុទ្រ​ដែល​ខេត្តកោះកុង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ពាក់កណ្តាល​ខែធ្នូ​ចុងឆ្នាំ​2018​នេះ​៕S/​