កំណាត់​ផ្លូវជាតិ​លេខ​៥(​ព្រែក​ក្តាម​-​ធ្លា​ម្អម​) បើក​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នៅព្រឹកនេះ

1621
ចែករម្លែក
  • 18
    Shares

ដោយ : តារារិទ្ធិ / ភ្នំពេញ​ ៖ កំណាត់​ផ្លូវជាតិ​លេខ៥ ចាប់ពី​ព្រែក​ក្តាម​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ដល់​ធ្លា​ម្អម​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​មាន​ប្រវែង ១៣៥.២៥ គីឡូម៉ែត្រ​បា​ន​ប្រារព្ធ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ ឧសភា​នេះ ដោយ​ប្រើ​រយៈពេល៤ឆ្នាំ និង​ចំណាយ​ទឹកប្រាក់២៤៦.៣៥លាន​ដុល្លារ​ជា​ឥណទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន ។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ប៉ោយប៉ែត​) ។

​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ព្រែក​ក្តាម​-​ធ្លា​ម្អម​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់ ការដឹកជញ្ជូន​នៅក្នុង​ស្រុក​ក៏ដូចជា​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​មហា​អនុ​តំប ន់​មេគង្គ​និង​បាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ (Asian Highway 1) ប្រចាំ​តំបន់​អាស៊ី​។

​បើ​យោង​ទៅ​ការបញ្ជាក់ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​៖​កំណាត់​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​-​ធ្លា​ម្អម​នេះ​ត្រូវអនុវត្ត​ស្របតាម​បទដ្ឋាន​ប​ច្ចេក​ទេស​សាងសង់​ត្រឹមត្រូវ ​ដើម្បី​ធានា​គុណភាព​រឹងមាំ​និង​ការប្រើប្រាស់​ជាប់​បានយូរ នឹងមាន​អាយុកាល​រហូតដល់​ទៅ ១០-១២ ឆ្នាំ ទើប​យើង​នឹង​ចាប់ផ្ដើម​អ៊ុត​មួយ​សារ​ទៀត ។

វិសាលភាព​នៃគម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ព្រែក​ក្តាម​-​ប៉ោយប៉ែត​) រួម មាន​៖​ការពង្រីក​កំណាត់​ផ្លូវជាតិ​ដែលមាន​ស្រាប់​ពី​២ គន្លង​ទៅ​៤​គន្លង​មាន​ទទឹង​សរុប​២៣​ម៉ែត្រ មាន​ប្រវែង​សរុប​៣០៤​គីឡូម៉ែត្រ ដោយ​ក្រាល​ជំនួស​ដោយ​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល ។

​ការសាងសង់​ផ្លូវ​វាង​ក្រុង​សរុប​ចំនួន​៥​ខ្សែ មាន​ប្រវែង​សរុប​៦២​គីឡូម៉ែត្រ មាន​៤​គន្លង មាន​ទទឹង​២៣ ម៉ែត្រ និង​មាន​សួនច្បារ​កណ្តាល ។ ការសាងសង់ ឡើង វិញ​ការពង្រីក​ស្ពាន​ចាស់ និង ការសាងសង់​ស្ពាន​ថ្មី ដែល​ស្ថិតក្នុង​កំណាត់​ផ្លូវជាតិ​លេខ​៥ មាន​ចំនួន​សរុប​៨០​កន្លែង​។

គួរ​បញ្ជាក់ថា​គំរោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម​ដល់​ក្រុង​ប៉ោយ ប៉ែត​ប្រវែង​សរុប៣៦៦គីឡូម៉ែត្រ ចំណាយ​ថវិកា​សរុប​ប្រមាណ៥០០លាន​ដុល្លារ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA នឹងត្រូវ​បាន​បែង​ចែកជា​បី​កំណាត់​រួមមាន ​៖ ទី​១.​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង​(​បាត់ដំបង​-​សិរីសោភ័ណ​) មាន​ប្រវែង ៨៤.៧៤ គីឡូម៉ែត្រ​ដែល​បាន និង កំពុង​អនុវត្ត​ក្រោម​កញ្ចប់​សាងសង់​ចំនួន​ពីរ​ហើយនឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​១៤៣.០៤​លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់​៣​ឆ្នាំ ។ គម្រោង​នេះ​បាននិងកំពុង​ដំណើរកា​រ​សាងសង់​ហើយ​សម្រេចបាន ៨.៤៦% នៃ​ផែនការ គិត​ត្រឹម​ថ្ងៃទី៥ ខែមករា ឆ្នាំ​២០១៨​។

​ទី​២.​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគខាងត្បូង​(​ព្រែក​ក្តាម​-​ធ្លា​ម្អម​)​មាន​ប្រវែង​១៣៥.២៥​គីឡូម៉ែត្រ នឹងត្រូវ​អនុវត្ត​ក្រោម​កញ្ចប់​សាងសង់​ចំនួន​បី​នឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​២៤៦.៣៥លាន​ដុល្លារ និង​ត្រូវការ​រយៈពេល​៤​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់​។

​ទី​៣.​កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​កណ្តាល​និង​បញ្ចប់ (​ធ្លា​ម្អម​-​បាត់ដំបង​និង​សិរីសោភ័ណ​-​ប៉ោយប៉ែត​) មាន​ប្រវែង​សរុប ១៤៦.០៤ គីឡូម៉ែត្រ​ដែល​បានបញ្ចប់​ការសិក្សា​លម្អិត​រួចរាល់​ហើយ​នោះ ក៏​នឹង​ត្រូវដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​ផងដែរ​។

គួររំលឹកថា​នៅក្នុង​ពិធីបើកការដ្ឋាន​គម្រោង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ ៥​ប្រវែង​ជាង ៨៤.៧៤ គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ទីក្រុង​បាត់ដំបង​ទៅកាន់​ទីក្រុង​សិរីសោភ័ណ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២៦ ខែ មិនា ក្រោម​អធិបតីភាព​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕​B