កំណួច​ទឹកភ្លោះ​ដ៏​កម្រ បង្ហាញ​ខ្លួន​លើ​ឆ្នេរ​ថៃ​(វីដេអូ)

839
ចែករម្លែក

​កំណួច​ទឹកភ្លោះ​ដ៏​កម្រ​មួយ​ត្រូវបាន​គេ​ថត​បាន​នៅ​ឯនាយ​ឆ្នេរ​របស់​ថៃ​ភាគខាងត្បូង ដោយ​បង្ក​ការចាប់អារម្មណ៍​ក្នុងចំណោម​អ្នក​ងូតទឹក​សមុទ្រ​និង​ភ្ញៀវ​កម្សាន្ត​តាម​ឆ្នេរ​។​

​បាតុភូត​ធម្មជាតិ​ដ៏​មិន​គួរអោយ​ជឿ​នេះ​បាន​កើតឡើង​នៅ​កោះ​ក្រា​ប៊ី​កាលពី​ល្ងាច​ថ្ងៃ​៦​មិថុនា មុន​ថ្ងៃ​លិច​បន្តិច​។​

​វីដេអូ​បង្ហាញ សសរ​ពណ៌​ប្រផេះ​ពីរ​ធ្លាក់ចុះ​ពី​ផ្ទាំង​ពពក​មកកាន់​សមុទ្រ​។​អ្នក​កម្សាន្ត​តាម​ឆ្នេរ​និង​អ្នកស្រុក​រាប់រយ​នាក់​បាន​នាំ​គ្នា​មើល​ទិដ្ឋភាព​នេះ​មុន​ពេល​វា​រលាយ​បាត់​ទៅ​វិញ​។​

​អ្នកឃើញ​ហេតុការណ៍​នេះ​ម្នាក់​បាន​និយាយថា​«​ខ្ញុំ​បាន​កំពុង​ធ្វើការ ស្រាប់តែ​សង្កេតឃើញ​ពពក​។​វា​គួរ​អោយ​គយគន់​ណាស់ កំណួច​ទឹក​ដល់​ទៅ​២​នៅ​ទន្ទឹមគ្នា​។​ខ្ញុំ​បាន​ឈរ​មើល​​មួយ​សម្ទុះ​ទើប​វា​រលាយ​បាត់​។​មេឃ​ពណ៌​ប្រផេះ​និង​គួរអោយខ្លាច​។​

​បាតុភូត​បែបនេះ​កើតមាន​ជា​ធម្មតា​នៅ​តំបន់​អនុត្រូ​ពិក​និង​រលាយ​បាត់​ទៅ​វិញ​ភ្លាម​ពេល​វា​ប៉ះ​ដី តែ​កំណួច​ទឹកភ្លោះ​បែបនេះ​កម្រ​កើតមាន​។​

​កាលពី​ឆ្នាំ​២០១២ នៅលើ​បឹង មី​ស៊ី​ហ្គែ​ន សហរដ្ឋ​អាម៉េរិក កំណួច​ទឹក​ដល់​៨​ដាច់ពីគ្នា បាន​កើតឡើង​ព្រមៗ​គ្នា​៕​ដោយ​៖​វាសនា​

#