កំណើនភ្ញៀវទេសចរថៃដែលមក​លេងប្រទេសកម្ពុជាកើនឡើងដល់២២.៤ភាគរយ ក្នុងអំឡុងពេល៩ខែនៃឆ្នាំ២០១៩

185
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ចំនួននៃភ្ញៀវទេសចរថៃដែលមកកម្សាន្តនៅប្រទេសកម្ពុជា កើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំដោយក្នុងរយៈពេល ៩ ខែឆ្នាំ២០១៩នេះ ពោលគឺកើនឡើង ២២.៤%។

បើយោងតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងទេសចរណ៍ដែលបានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងរយៈពេលដូចគ្នានេះដែរកម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៤% ខណៈដែលភ្ញៀវទេសចរចិនឈរនៅលំដាប់កំពូលដែលមានចំនួនសរុប ១.៨៦ លាននាក់កើនឡើង ៣០% បន្ទាប់មកវៀតណាមឈរនៅចំណាត់ថ្នាក់ទី២ ដោយមានភ្ញៀវសរុប ៦៣,៧០០ នាក់។

យ៉ាងណាមិញចំនួនភ្ញៀវទេសចរចិនច្រើនដែល មកដល់ប្រទេសកម្ពុជាគឺ ជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនឧស្សាហកម្មនេះ បើទោះបីជាខេត្តសៀមរាបចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះក៏ដោយ។

ជាក់ស្ដែងកំណើននេះស្របនឹងការព្យាករណ៍របស់ក្រសួងដែលរំពឹងថាភ្ញៀវនឹងមានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ក្នុងឆ្នាំនេះ៕B/