កំណើនសេដ្ឋកិច្ច​ចិន​ប្រចាំត្រីមាស​ទី​៤​ធ្លាក់​ចុះមក​នៅត្រឹម ៦,៤ ភាគរយ​

538
ចែករម្លែក

​សេដ្ឋកិច្ច​របស់​ចិន​បាន​កើនឡើង​ក្នុង​កម្រិត​យឺត​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៩០ ដោយ​បង្កឱ្យមាន​ការបារម្ភ​អំពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។​

​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​មករា​បាន​បង្ហាញថា ចិន​មាន​កំណើនសេដ្ឋកិច្ច ៦,៦ ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។​

​ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​រហូតដល់​ខែធ្នូ សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ត្រឹម ៦,៤ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​គឺ ៦,៥ ភាគរយ​នៅ​ត្រីមាស​ទី​៤​ដូចគ្នា​។​

​ទិន្នន័យ​នេះ​គឺ​ស្របគ្នា​ទៅនឹង​ការព្យាករណ៍ ប៉ុន្តែ​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​នាពេល​ថ្មីៗ​នេះ​អំពី​ការធ្លាក់ចុះ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​។​

​អត្រាកំណើន​យឺតយ៉ាវ​របស់​ចិន​បាន​បង្កើន​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល​ដ៏​អាក្រក់​ដែល​អាច​កើតមានឡើង​ចំពោះ​សេដ្ឋកិច្ចពិភពលោក​។ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​រឹត​បន្ថែម​ភាព​អាប់អួរ​ទៅលើ​ការព្យាករណ៍​ថែមទៀត​។​

​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​ពី​អត្រាកំណើន​ប្រចាំត្រីមាស​ខ្សោយ​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស