កំណើនសេដ្ឋកិច្ច គឺជា​ទឡ្ហី​ករ​នៃ​ដំណើរ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​នៅ​កម្ពុជា​

514
ចែករម្លែក

ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ចាប់ផ្ដើម​ស្របគ្នា​ជាមួយ​ដំណើរការ​ស្ដារនីតិសម្បទា និង​អភិវឌ្ឍន៍​ប្រទេស បន្ទាប់ពី​ជម្លោះផ្ទៃក្នុង សង្គ្រាមរ៉ាំរ៉ៃ និង​វិនាសកម្ម​អស់​រយៈ​ជាង​ពីរ​ទសវត្ស​។ ស្ថានភាព​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​នាពេល​នោះ មាន​កម្រិត​ទាប​បំផុត ដោយ​អត្រា​ភាពក្រីក្រ​មាន​កម្រិត​ប្រមាណ​៥០% នៃ​ចំនួន​ប្រជាជន​សរុប​។ ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-​សង្គម រួមមាន​បណ្ដាញ​ផ្លូវ​គមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គ្រប់​ប្រភេទ ព្រមទាំង​ធនធានមនុស្ស​ត្រូវបាន​បំផ្លាញ និង​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​។ បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា​មាន​ទំហំ​៣​ដង បើ​ប្រៀបធៀប​ទៅនឹង​ទសវត្ស​ឆ្នាំ​៩០, មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​បាន​ផ្លាស់ប្ដូរ​ពី​វិស័យ​កសិកម្ម ទៅជា​ឧស្សាហកម្ម និង​សេវាកម្ម​, ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​, អត្រា​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​កម្រិត​ប្រមាញ​៥០% មក​នៅត្រឹម​ក្រោម​១០% នៃ​ចំនួន​ប្រជាជន​សរុប​។​

​មូលដ្ឋានគ្រឹះ​នៃ​ជោគជ័យ​ទាំងនេះ បានមកពី​ការប្ដេជ្ញាចិត្ត នៃ​ការខិតខំ​ប្រឹងប្រែង​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ថែរក្សា​ឲ្យ​បាន​នូវ​សន្ដិភាព ស្ថិរភាព និង​ឯកភាព​ជាតិ អម​ព្រម​នឹង​ការជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ជាពិសេស​គឺ​យុទ្ធសាស្ដ្រ​ចតុកោណ ដោយបាន​ផ្ដល់​អាទិភាព​ដល់​ការវិនិយោគ​សាធារណៈ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ ទន្ទឹមនឹង​ការធានា​ឲ្យ​មានការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រុងប្រយ័ត្ន​ផងដែរ​។​

​ជា​លទ្ធផល រាជរដ្ឋាភិបាល​សម្រេច​បាន នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧%​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​។ កម្ពុជា​ថែមទាំង​សម្រេចបាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​ក្រ​មិ​ត​ទាប​ជា​ផ្លូវការ​ចុងឆ្នាំ ២០១៥ ព្រមទាំង​ត្រូវបាន​ចាត់ទុកថា “​ជា​ខ្លា​ថ្មី​នៅ​អាស៊ី​” ក្នុង​ឆ្នាំ​២០១៦​។ កំណើន​ដ៏​គួរឱ្យ​ស្ងើច​ស​សើរ នេះ បានផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​តួលេខ​របស់​ធនាគារពិភពលោក ថា ភាព​អត់​ការងារ​នៅ​ប្រទេស​កម្ពុជា ស្ថិតក្រោម​អក្រ​០,៣% និង​ភាពក្រីក្រ​ធ្ងន់ធ្ងរ​ត្រូវ បាន​លុប​បាត់​ទាំងស្រុង​ក្នុង​ឆាំ្ន​២០១៧​។ ទន្ទឹមនេះ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏មាន​ការកើនឡើង ផងដែរ ដោយ​ផ​.​ស​.​ស​(​ផលិតផល​ក្នុងស្រុក​សរុប​)​ក្នុង​មនុស្ស​ម្នាក់​កើន​ពី​១ ០៣៨​ដុល្លារ​អាមេរិកក្នុង​ឆ្នាំ២០១៣ ដល់​ប្រមាណ​១ ៤២៩​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ និង​១ ៥៤៨​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។ តាមរយៈ​មាគ៌ា​នយោបាយ​ដ៏​ត្រឹមត្រូវ នេះ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​អាច​រក្សាបាន​ពេញលេញ​នូវ​សន្តិភាព បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍នីតិរដ្ឋ និង​ប្រជាធិបតេយ្យ រារាំង​ទប់ស្កាត់បាន​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ឧបាយកល​នៃ​ការប្រើ​
​ប្រាស់​ចលនា​បដិវត្តន៍​ព័ណ៌​ ក៏ដូចជាចលនា​ឧទ្ទាម ដើម្បី​ធ្វើ​រដ្ឋប្រហារ​បំបាត់​របបរាជានិយម ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ហើយ​ការពារ ប្រទេស​មិនឱ្យ​ធ្លាក់ចូល​ក្នុង​កលិយុគ ​ការបែកបាក់​គ្នា និង​សង្គ្រាម​ជាថ្មី​។​

​ជាមួយគ្នានេះ គម្លា​តនៃ​ចំណូល​ក្នុងចំណោម​ប្រជាជន​ស្ថិតនៅក្នុង​កម្រិត​ទាប តាមរយៈ​ការបែងចែក​ផល​នៃ​កំណើនសេដ្ឋកិច្ច​ដល់​ប្រជាជន​គ្រប់​ស្រទាប់ ពិសេស​គឺ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​ប្រាក់​ឈ្នួល​អប្បបរមា ព្រមទាំង​ការគិតគូរ​ដល់​សុខុមាលភាព​របស់​កម្ម​ករ តាមរយៈ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី និង​បណ្ដាញ​ទឹកស្អាត ដោយ​តម្លៃ​ទាប​ការពង្រីក​វិសាលភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌ ការផ្តល់សេវា​ដឹកជញ្ជូន​សាធារណៈ និង​ការ​ជម្រុញ​អនុវត្ត​យន្តការ​ដោះស្រាយ​រវាង​ការងារ​។​

​ក​ញ្ចក់​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​កាន់តែច្បាស់ នូវ​មហា​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​សម្រេចបាន គឺ​តាមរយៈ​រយ​ការគាំទ្រ​ដ៏​ច្រើន​លើសលុប ពី​តំណក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ប្រព្រឹត្ត​តាម​ប្រក្រតីភាព យ៉ាង​រលូន និង​គ្មាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ដ៏​ច្រើន​កុះករ​រហូតដល់​ទៅ ៨៣,០២%៕ដោយ:វិបុល/B