កំណើន​នៃ​ការលក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ចរ​អ៊ិ​ល​ជី​កើន​រហូតដល់​៣​ដង​ក្នុង​ទីផ្សារ​កម្ពុជា​

655
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន ជី​ហ្គៀ​(G-Gear) ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​សំរាប់​ការលក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​បស់ LG បានបង្ហាញ ឱ្យដឹងថា ផលិតផល LG​ឆ្នាំនេះ​មាន​កំណើន នៃ​ការលក់​រហូតដល់​៣ ដង ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈរ​លំដាប់​ទី​១​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​

​លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជី​ហ្គៀ :​កំណើន​នៃ​ការលក់​ផលិតផល​អេ​ឡិច​ត្រូ​និ​ចរ​អ៊ិ​ល​ជី​កើន​រហូតដល់​៣​ដង​ក្នុង​ទីផ្សារ​កម្ពុជា​(​រូប សុផល​)

​លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជី​ហ្គៀ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ជួបជុំ​ប្រចាំឆ្នាំ​ជាមួយ​អ្នកលក់​បន្ត​របស់​ក្រុមហ៊ុន​ជី​ហ្គៀ កាលពី​រាត្រី​ថ្ងៃទី​២៧ ខែកញ្ញា​។​

​លោក​បានបញ្ជាក់​ឱ្យដឹងថា​ថា​ផលិតផល​ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់​ម៉ាស៊ីន​បោកគក់​និង​ទូរទស្សន៍​នៅតែ​ឈរ​បាន​លំដាប់​លេខ​រៀង​ទី​១​នៅលើ​ពិភពលោក​និង​នៅ​ទីផ្សារ​កម្ពុជា​។​
​សហគ្រិន​វ័យក្មេង​រូបនេះ បាន​បន្តថាៈ​ការកើនឡើង​កំណើន​នៃ​ការលក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរ​បស់ LG នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ភាពជឿជាក់​លើ​ផលិត​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​សំរាប់​អតិថិជន​។​

​លោក​ឧកញ៉ា បញ្ជាក់ទៀតថា ផលិតផល​ទាំងអស់នេះ មាន​ភាព​សន្សំសំចៃ​ថាមពល​អគ្គិសនី​ចាប់ពី​ជាង​៣៦​ភាគរយ រហូតដល់​៧០​ភាគរយ និង​ជួយ​កាត់បន្ថយ​ការ​សាយភាយ​សារធាតុបំពុល នៅក្នុង​បរិស្ថាន​ថែម​ទៀតផង​។​

​សូមជម្រាបថា LG Electronics បាន​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៧​មកហើយ ជា​ម៉ាក​សញ្ញា​ដែល​ឈានមុខ​គេ​ក្នុង​ពិភពលោក ដែល​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ផ្តល់នូវ​បទពិសោធ​ន៏​ថ្មីៗ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​សំរាប់​អតិថិជន នៅក្នុង​កម្មវិធី​ខាងលើនេះ មាន​ការចាប់​រង្វាន់ ជូន​ដល់ដៃ​គូរ​អាជីវ​កម្មល​ក់​បន្ត​ទូទាំង​ប្រ​ទស​របស់​ក្រុមហ៊ុន LG និង​ក្រុមហ៊ុន ជី ហ្គៀ ដែលមាន​រង្វាន់​សរុប​ជា​ទឹកប្រាក់​២០០​លាន​រៀល ដែល​រង្វាន់​ធំ​បំផុត គឺ​រថយន្ត​ចំនួន​មួយគ្រឿង​ផងដែរ​៕ ល​

#