កំណើន​ផលិតកម្ម​សិង្ហ​បុរី​មាន​ភាពយឺតយ៉ាវ​៤​ខែ​ជាប់​គ្នា ខណៈ​វិស័យ​អេ​ឡិច​ត្រូ​និ​ច​ធ្លាក់ចុះ​បន្ថែមទៀត​

439
ចែករម្លែក

​កំណើន​ក្នុង​វិស័យ​រោងចក្រ​ផលិតកម្ម​របស់​សិង្ហ​បុរី​បាន​ថយចុះ​ជាថ្មី​ម្តងទៀត​កាលពី​ខែ​មុន ជាមួយ​វិស័យ​អេ​ឡិច​ត្រូ​និ​ច​សំខាន់ៗ​បាន​ធ្លាក់ចុះ​ស្របពេល​ដែលមាន​កា​រទ​ស្សន៍​ទាយ​ជាស​កល​អំពី​ចុះខ្សោយ​នៃ​វិស័យនេះ និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​

​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ជាទូទៅ​របស់​សាធារណរដ្ឋ​សិង្ហ​បុរី (PMI) បាន​ធ្លាក់ចុះ ០,៤ ពិន្ទុ​នៅ​ខែធ្នូ ដោយ​ឡើងដល់​កម្រិត ៥១,១ ។ ការឡើង​លើស​កម្រិត ៥០ គឺ​បង្ហាញ​ពី​កំណើន​។​

​វិទ្យាស្ថាន​គ្រប់គ្រង​សម្ភារៈ​និង​ការទិញ​របស់​សិង្ហ​បុរី (SIPMM) បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​ថា វិស័យ​អេឡិចត្រូនិក ដែល​បាន​គូសបញ្ជាក់​ពី​ការធ្លាក់ចុះ​របស់ខ្លួន​ជា​លើកដំបូង បន្ទាប់ពី​ការរីកចម្រើន​លូតលាស់ ២៧ ខែ​ជាប់ៗ​គ្នា​ក្នុង​ខែវិច្ឆិកា បាន​ធ្លាក់ចុះ ០,១ ពិន្ទុ មក​នៅត្រឹម​កម្រិត ៤៩,៨ កាលពី​ខែ​មុន​។​

​លោកស្រី​សេ​ឡេ​ណា លីង ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​យុទ្ធសាស្ត្រ​រតនាគារ​រប​ស់ធ​នាគារ OCBC ឱ្យដឹងថា ការបង្ហាញ​ចុងក្រោយ​បំផុត​នេះ “​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះទេ ព្រោះ PMI ផលិតកម្ម​ក្នុង​តំបន់​ដែល​ចេញផ្សាយ​មុននេះ ក៏បាន​បង្ហាញ​ការចុះ​ខ្សោយ​ផងដែរ​”​។​

PMI ផលិតកម្ម​ផ្លូវការ​របស់​ចិន ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ក៏បាន​បង្ហាញ​ការធ្លាក់ចុះ​ជា​លើកដំបូង​ផងដែរ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៦ ខណៈ PMI ផលិតកម្ម​របស់​ក្រុមហ៊ុន​ចិន Caixin ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​ធ្លាក់ចុះ​រហូតដល់​កម្រិត ៤៩,៧​។ តួលេខ​នេះ​គឺជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែឧសភា​ឆ្នាំ ២០១៧ របស់ Caixin PMI និង​ស្ថិតនៅក្រោម​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ​។​

​លោកស្រី​លីង​បាន​កត់សម្គាល់ថា កូរ៉េខាងត្បូង តៃវ៉ាន់ និង​ម៉ាឡេស៊ី​ក៏បាន​មើលឃើញ PMI ផលិតកម្ម​របស់ខ្លួន​ធ្លាក់ចុះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស