កំណែទម្រង់​ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​ថវិកា​រដ្ឋាភិបាល​ជាង​៣០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​

249
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ដើម្បី​គ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​« គ​.​ជ​.​អ​.​ប​» គឺ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​

​ថ្លែង​នៅក្នុង​ឱកាស​បើក​មហាសន្និបាត​អាណ​តិ្ត​ទី​៣​នៃ​សមាគម​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ឃុំ​សង្កាត់​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ​ក្នុង​សាលាខេត្ត​កំពង់ចាម​។​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា​ឆ្នាំ​២០១៩​ថា​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នេះ គឺមាន​គោលបំណង​បង្កើត​នូវ​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។​

លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែង​ឱ្យដឹងទៀតថា​កំណែទម្រង់​មួយ​នេះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គឺ​ដើម្បី​លើកកម្ពស់​គុណភាព​សេវាសាធារណ​:​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​។​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​សំដៅ​លើកស្ទួយ​គុណភាព​នៃ​ជីវិត​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រសិទ្ធភាព​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើងថា​ដើម្បី​អនុវត្តន៍​កំណែទម្រង់​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​គឺ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​មាន​:​ពង្រឹង​ការគ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់​។​ពង្រឹង​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ​។​ពង្រឹង​ការគ្រប់គ្រង​និង​អភិវឌ្ឍ​ធនធានមនុស្ស​។​ពង្រឹង​ការផ្តល់​សេវាសាធារណ​:​និង​ផ្ទេរ​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​ចុងក្រោយ​ពង្រឹង​វិមជ្ឈការ​ហិរញ្ញវត្ថុ​។​

​លោក​បានលើកឡើង​បន្ថែមថា​ដំណើរការ​កំណែទម្រង់​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ឬ​គ​.​ជ​.​អ​.​ប​នេះ​បាន​ប្រជុំ​យ៉ាង​ទៀងទាត់​ដើម្បី​ពិនិត្យ​និង​អនុម័ត​នូវ​លិខិតបទដ្ឋាន​គតិ​យុត្ត​និង​ឯកសារ​បច្ចេកទេស​សំខាន់ៗ​ជាច្រើន​។​ព្រមទាំង​បានរៀបចំ​អនុវត្តន៍​ផែនការ​របស់ខ្លួន​គ្រប់​ដំណាក់កាល​បី​ឆ្នាំ​ម្តង​ចាប់ពី​ឆ្នាំ​២០១១ ដល់ ២០២០​។​

លោក​បាន​បន្តថា​ដំណើរការ​កំណែទម្រង់​គ​.​ជ​.​អ​.​ប​នេះ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣១០​លាន​ដុល្លារ​អាមេរិក​និង​បាន​កៀរគរ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ប្រមាណ​ជាង​១១​លាន​ដុល្លារ​អាមេរិក​ម​ន្ថែ​ម​ទៀត​ក្នុង​មួយឆ្នាំ​៕S/