កំណែ​ប្រឡង​បាក់​ឌុប​រឹតបន្តឹង​មិនធម្មតា សុទ្ធតែ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​

744
ចែករម្លែក

ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្ងប់ស្ងាត់ និង​តឹងរ៉ឹង​បំផុត ដោយមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្កេតការណ៍​យ៉ាង​ហ្មត់ចត់ ព្រមទាំង​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ថែមទៀត​ផង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​ការធ្វើ​កំណែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ទាំងអស់ ត្រូវមាន​មន្ត្រី​បច្ចេកទេស​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រចាំការ​តាម​មណ្ឌល​ទាំង​១០​ក្នុង​រាជធានី​ភ្នំពេញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​ធានា​ឱ្យបាន​នូវ​សុក្រឹតភាព ក្រសួង​អប់រំ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព តាម​មណ្ឌល​កំណែ​ទាំងអស់​។ ចំណែក​គណៈកម្មកា​រវិ​ញ​ត្រូវ​អនុវត្តតាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង ដោយ​ពុំមាន​ការបន្ធូរបន្ថយ ដោយ​ប្រការ​ណាមួយ​ដាច់ខាត​។​

​គួរ​ជម្រាបជូន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន កាលពី​ថ្ងៃទី (​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែសីហា​)​ដោយមាន​បេក្ខជន​ទាំងអស់​សរុប​ចំនួន ១០៣ ១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស​។ ចំពោះ​ការប្រកាស​លទ្ធផល​នៅ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ចំណែក​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​៕ អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ​/sn