កំប្រុក​ធ្វើជា​ជាង​ថតរូប ឯ​ព្រាប​ធ្វើជា​ម៉ូ​ដែល​គួរឱ្យ​អស់សំណើច​

217
ចែករម្លែក

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល និង​អស់សំណើច​ដែល​កំប្រុក​ព្រហើន​មួយ​ហ្វូង​ហាក់ដូចជា​ចង់បង្ហាញ​អ្នក​ថតរូប​ថា​គួរ​ធ្វើ​បែបណា​នៅ​ពីក្រោយ​ឡែ​ន​កាមេរ៉ា​នៅលើ​សួន​សាធារណៈ​មួយ​ក្នុង​ទីក្រុង​ឡុ​ដស៍​នៃ​ប្រទេស​អង់គ្លេស​។​

Squirrel snapper seems

រូបភាព​គួរឱ្យ​ស្រលាញ់ ទាំងនេះ​ដែល​គេ​ថត បាន​កាលពីពេល​ថ្មីៗ បង្ហាញ​ពី​សកម្មភាព​កំប្រុក​កាន់​ម៉ាស៊ីន​ថត​ប្រៀប​ដូច​វា​ជាជាង​ថត​យ៉ាង​ចំណាន ចំណែកឯ​ព្រាប​ក៏​ហាក់​ប្រុងប្រៀប​ខ្លួន​ជាតា​រា​ម៉ូ​ដែល​ចាំ​ឱ្យគេ​ថត​។

Squirrel snapper seems

​អ្នក​ថតរូប ចេ​ហ្វ មួរ (Jeff Moore) វ័យ ៤៨ ឆ្នាំ​បាន​យក​កាមេរ៉ា​ចាស់​មួយគ្រឿង​នេះ​ទៅ​ដាក់​នៅលើ​សួន Bunhill Memorial Park and Gardens ដើម្បី​តេស្ត ប៉ុន្តែ​ភ្លាមនោះ​ស្រាប់តែ​សត្វ​ទាំងនេះ​ជ្រួលជ្រើម ដោយ​ខ្លះ​ធ្វើជា​ជាង​ថត ហើយ​ខ្លះ​ធ្វើជា​ម៉ូ​ដែល​ដូច​មនុស្ស​យ៉ាងនេះ​សោះ​៕ ប្រែ​សម្រួលៈ ខុម

Squirrel snapper seems
Squirrel snapper seems
Squirrel snapper seems
Squirrel snapper seems