កំពឹស​បុក​អំពិល​ខ្ចី

186

+ គ្រឿងផ្សំ​៖

– កំពឹស និង អំពិល​ខ្ចី​
– ខ្ទឹមស
– ខ្ទឹមក្រហម
– ខ្ញី
– ម្ទេស
– ស្លឹក​ជី​នាងវង​
– អំបិល
– ស្ករស
– ម្សៅ​ស៊ុប​

+ ​វិធី​ធ្វើ​៖
– ដាក់​ខ្ញី ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុក​ចូលគ្នា​អោយ​ម៉ត់ ហើយ​ដាក់​អំពិល​ខ្ចី​ចូល​បុក​បន្តទៀត​អោយ​រៀង ម៉ត់​បន្តិច​
– បន្ទាប់មក​ដាក់ កំពឹស អំបិល ម្សៅ​ស៊ុប និង ស្ករស បុក​អោយ​ម៉ត់​ចូលជាតិ តាម​ការនិយម​ចូលចិត្ត ហើយ​ដាក់​ស្លឹក​ជី​នាងវង​ចូល រួច​ជាការ​ស្រេច ។​បញ្ចាក់ ( ប្រសិនបើ​មិនសូវ​ចំណូល កំ​ពិស​ឆៅ អាច​យក​កំ​ពិស​ស្រុះ​ជាមួយ​ទឹក​ក្ដៅ​បន្តិច​ក៌​បានដែរ ប៉ុន្តែ​កុំ​ឆ្អិន ) ៕ ប្រភព​: មុខម្ហូប​ប្រចាំ​គ្រួសារ​