កំពុង​កាយ​ដី​ស្រាប់តែ​ប្រទះឃើញ​កាំភ្លើង និង​ដាវ​ជាច្រើន​ពាន់​ដើម​កប់​ក្រោម​សាលាបឋមសិក្សា​

910
ចែករម្លែក

​កាំភ្លើង​ចំនួន ១.៤០០ ដើម និង​ដាវ ១.២០០ ដើម​ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាមលោក លើក​ទី​២ ត្រូវបាន​ប្រទះឃើញ​កប់​ក្រោម​សាលារៀន​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៧ ខែសីហា​។
​ ​
​កម្មករសំណង់​បាន​ប្រទះឃើញ​អាវុធ​ទាំងនេះ​ដោយ​ចៃដន្យ កាលពី​ខែ​មុន ខណៈពេល​ពួកគេ កំពុង​កាយ​ដី​ក្នុង​សាលាបឋមសិក្សា​តា​ណា​ស៊ិ (Tanashi Elementary School) នៅ​នី​ស៊ិ​តូ​ក្យូ​(Nishitokyo)​ដើម្បី​សាងសង់​ឃ្លាំង​សម្រាប់​ដាក់​អីវ៉ាន់​។​

​ដាវ និង​កាំភ្លើង​ទាំងនេះ​ត្រូវបាន​ប្រទះឃើញ​អម​ជាមួយ​គ្រាប់បែក ៨ គ្រាប់ និង​គ្រាប់​កា​ភ្លើង​ចំនួន ៣០២ គ្រាប់​។ គេ​ជឿថា អាវុធ​ដែល​ច្រែះ​ចាប់​ទាំងនេះ​ត្រូវបាន​បោះបង់ចោល បន្ទាប់ពី​ប្រទេស ជប៉ុន បាន​ចុះចាញ់​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ​១៩៤៥៕ ប្រែ​សម្រួល​: ខុម​