កំពុង​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ស្រាប់​តែមាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក​១៩​ក្បាល​ឆ្លងកាត់​

321
ចែករម្លែក
  • 10
    Shares

​វ៉ៃ​គោ​ស្វាយរៀង​៖​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​រ៉ឺម៉ក​ម៉ូតូ​ដឹក​កូនជ្រូក​សម្រាប់​ខ្វៃ​ចំនួន​១៩​ក្បាល​ជិះ​ឆ្លងកាត់​សង្ស័យ​ឃាត់​ប្រគល់ឱ្យ​ជំនាញ​ពេទ្យសត្វ​ចាត់ការ​បន្ត​។​ករណី​ឃាត់​រ៉ុ​ម៉ក​ខាងលើនេះ​បានធ្វើ​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ​ក្រុង​/​ខេត្តស្វាយរៀង​កាលពី​យប់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ពេល​សមត្ថកិច្ច​កំពុងតែ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​.​ត្រួតពិនិត្យ​ជាតិ​អាកុល​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​ខាងលើ​ស្រាប់​តែមាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​កូនជ្រូក​ខ្វៃ​ចំនួន​១៩​ក្បាល​។​តែ​សមត្ថកិច្ច​សង្ស័យ​បាន​សួរនាំ​អ្នក​ដឹក​ជ្រូក​បាន​ឆ្លើយថា​ជ្រូក​អស់ទាំង​នេះ​ខ្លួន​ជិះ​ដើរ​ទិញ​តាម​ភូមិ​នៅ​ជិតៗ​ផ្សារ​ជី​ភូ​នៅឯ​ក្រុង​បាវិត​។​

​បុរស​ដឹក​ជ្រូក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​នោះ​មានឈ្មោះ​អាត​ឡុង​អាយុ​៣៤​ឆ្នាំ​មុខរបរ​ដើរ​ទិញ​ជ្រូក​មាន​ទីលំនៅ​ភូមិ​បឹង​អន្ទុង​ឃុំ​ច្រេស​ស្រុក​មេសាង​ខេត្តស្វាយរៀង​។​មន្ត្រី​ជំនាញ​បានធ្វើ​ការអប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដើរ​ទិញ​ជ្រូក​អត់​ច្បាប់​អនុញ្ញាត​ទៀតហើយ​ត្រូវសុំ​ច្បាប់​បញ្ជាក់​ឱ្យបាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ជំនាញ​ទើប​អាចមាន​សិទ្ធិ​ដើរ​ទិញ​ជ្រូក​បាន​៕S/​

#