កំពុង​ជ្រក​ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់​ពីរ​នាក់​

567
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖ បុរស​ពីរ​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ក្នុងពេល​កំពុង​ជ្រក​ភ្លៀង​ក្រោម​ឈើ​កាលពី​រសៀល​ថ្ងៃទី​៦​ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ សាយ ប៊ុន​តាន់ អាយុ ៣៣ ឆ្នាំ មុខរបរ ដឹក​ទឹក​សុទ្ធ​លក់ រស់នៅ​ភូមិ​ត្រៀក សង្កាត់ សៀមរាប និង សាកសព​ទី​២ មិនទាន់​ស្គាល់​អត្តសញ្ញាណ រងចាំ​ក្រុមគ្រួសារ​សព​មកពី ព្រែក​ទាល់ ខេត្តបាត់ដំបង តែ​ដឹងថា​មានមុខរ​បរជា​អ្នកលក់​ឈូក​។​
​សមត្ថកិច្ច​បន្ថែមថា មូលហេតុ​គឺ​ជ្រក​ភ្លៀង​នៅក្នុង​រោង​ស​ង្ក័​សី ក្រោម​ដើមឈើ​ធំ​។​
សព​បុរស​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​រក្សាទុក​នៅ​វត្ត​អា​ធ្វា សង្កាត់​សៀមរាប រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕​សរន​