កំពុង​តុបតែង​លម្អរ​ភ្លើង​បំភ្លឺ ,​លាប​កំបោរ​គល់ឈើ ខឿន​ចិញ្ចើមផ្លូវ ,​ត្រៀម​ទទួល​បុណ្យចូលឆ្នាំថ្មី​

1097
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នៅពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​សម្រុក​តុបតែង​លម្អរ​ភ្លើង និង​លាប​កំបោរ​គល់ឈើ ខឿន​ចិញ្ចើមផ្លូវ នៅតាម​បណ្តោយ​ផ្លូវ​សំខាន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ទទួល​បុណ្យចូលឆ្នាំថ្មី ដែល​នឹង​ប្រព្រឹត្តទៅ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​ពាក់ព័ន្ធ​ការងារ​ខាងលើ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​នឹង​សម្រុក​តុបតែង​លំអ​ភ្លើង និង​លាប​កំបោរ​គល់ឈើ ខឿន​ចិញ្ចើមផ្លូវ នៅតាម​បណ្តោយ​ផ្លូវ​សំខាន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​បណ្តោយ​ផ្លូវធំៗ​និង​សួនច្បារ​ដែល​ទទួល​ការ​ទាញ​ភ្លៀវ​ជាតិ​និង​អន្តរជាតិ ដែល​តែងតែ​មក​ដើរលេង​កំសាន្ត​ច្រើន ដើម្បី​ត្រៀម​ទទួល​បុណ្យចូលឆ្នាំថ្មី ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ _ ១៥ _១៦ មេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​
​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​រៀបចំ សង្ក្រាន្ត​វត្តភ្នំ​ផងដែរ ដោយ​មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ ដើម្បី​រងចាំ​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​កម្សាន្ត​សប្បាយ​នៅ​រមណីយ៍ដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ក្នុង​កម្មវិធី​សង្ក្រាន្ត​វត្តភ្នំ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងា​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២​។​
​ជាងនេះទៅទៀត ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២​នេះដែរ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នឹង​ទទួលបាន​ការប្រើប្រាស់​ដោ​យ​ឥតគិតថ្លៃ​នូវ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​យៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨​នេះ​ផងដែរ​៕