កំពុង​បើកបរ​កាត់ទឹក​ស្រាប់តែ​ក្រពើ​មក​ពាំង​ផ្លូវ​

955
ចែករម្លែក
  • 15
    Shares

សាក​ស្រមៃ​លេងៗ​ទៅ​មើល​! តើ​អ្នក​នឹងមាន​អារម្មណ៍​បែបណា ហើយនឹង​ធ្វើយ៉ាងណា ប្រសិនបើ​មាន​ក្រពើ​ធំ​មក​ពាំង​ផ្លូវ​របស់​អ្នក ខណៈពេល​អ្នក​កំពុង​បើកបរ​រថយន្ត​កាត់ទឹក​ជំនន់​?

​អ្នក​ស្មារតី​តិច​អាច​នឹង​ភ័យ​ស្លន់ស្លោ ឬ​អាច​នឹង​សន្លប់​ក៏​ថា​បាន​។ ប៉ុន្តែ​សម្រាប់​អ្នកបើកបរ​ម្នាក់នេះ​ពិត​ជាមាន​អង់អាច​ក្លាហាន​យ៉ាងខ្លាំង​។ ខណៈពេល​គាត់​កំពុងបើក​ឆ្លងកាត់​ទឹកជំនន់​ស្រាប់​តែមាន​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​មក​ពាំង​ផ្លូវ​របស់គាត់​។ ភ្លាមៗ​គាត់​បាន​ចុច​ស៊ី​ផ្លេ​ខ្លាំងៗ ទម្រាំ​តែ​វា​ចៀស​ផ្លូវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៦ ខែសីហា ហើយ​អ្នកឃើញ​ហេតុការណ៍​បាន​ថតរូប​នេះ ដោយ​ដាក់​ចំណងជើង​ថា “​មានតែ​នៅ​ប្រទេស​អូស្ត្រាលី ប៉ុណ្ណោះ​!”​។​សូមបញ្ជាក់ថា អូស្ត្រាលី ជា​ប្រទេសមួយ​ដែល​ល្បី​ថា​សម្បូរ​សត្វ​ក្រពើ និយាយ​រួម​កន្លែង​ណា​ក៏មានដែរ ជាពិសេស​នៅ​មាត់ទឹក​៕ ប្រែ​សម្រួលៈ ខុម​

#