ប្រមុខរាជរដ្ឋាភិបាលកំពុងថ្លែង​ស្រាប់តែ​ដាច់​អគ្គិសនី, សម្ដេច​តេ​ជោ​ទាញអារម្មណ៍​ឲ្យ​នឹក​ដល់​អ្នក​មិនមាន​ភ្លើង​ប្រើ​

1291
ចែករម្លែក
  • 635
    Shares

(​ភ្នំពេញ​) ៖ ក្នុងពេលដែល​សម្ដេច​តេ​ជោប្រមុខរាជរដ្ឋាភិបាល​កំពុង​ថ្លែង​សុន្ទរកថា ទៅកាន់​មន្ដ្រីជានខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ ស្រាប់តែ​ចរន្តអគ្គិសនី​បាន​ដាច់​មួយ​រយៈពេល​ខ្លី។ នេះ​ជាការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​
​ ​
​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​ដាច់​ភ្លើង​មួយ​ដង្ហើមចង្រិត​ពេល​នាយករដ្ឋមន្ត្រី​កំពុង​អាន​​សុន្ទរកថា​»​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ បាន​ដកស្រង់​ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថា «​នេះ​ជាការ​រំលឹក​យើង​ឲ្យ​គិតដល់​កន្លែង​ដែល​អត់​ភ្លើង និង​ឧស្សាហ៍​ដាច់​ភ្លើង​ផង​»​។​
​ ​
​សម្ដេចតេជោនាយក​រដ្ឋមន្ត្រី  បានអញ្ជើញចូលរួម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ​៕MNដោយ៖វិបុល