កំពុង​ប្រមូល​ផ្ដុំគ្នា​ជក់​គ្រឿងញៀន ប៉ូលិស​ក្របួច​ជាប់​៣​នាក់​

1408
ចែករម្លែក

​ភ្នំពេញៈ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​ជិត​៩​យប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បាន​បង្ក្រាប​ករណី​ប្រើប្រាស​គ្រឿងញៀន ឃាត់ខ្លួន​៣​នាក់ នៅ​ក្រុម​៣១ ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទី​១. ឈ្មោះ ជុំ យ៉​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ រត់​កង់​បី ទី​២. ឈ្មោះ ម៉ុក រត្ន​រស្មី​ពេជ្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ទី​៣. ឈ្មោះ ហូ ធារ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន និង​ដកហូត​វត្ថុតាង​ឧបករណ៍​ជក់​មួយ​កំ​ប្លេ​។​

​ចំពោះ​ជន​ជក់​គ្រឿងញៀន​៣​នាក់​ខាងលើនេះ ប៉ូលិស​កំពុង​ចាត់ការ​តាមច្បាប់​ផងដែរ​៕ ដោយ​៖ សុវណ្ណ​ភូមិ​