កំពុង​រៀប​ឥដ្ឋ​ស្រាប់តែ​បាក់​ធ្នឹម​វេរ៉ង់ដា​ផ្ទះ​សង្កត់​ស្លាប់​មេជាង​ម្នាក់ និង​រងរបួស​ម្នាក់​

720
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
មេជាង​សំណង់​ម្នាក់​និង​កូនជាង ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ត្រូវ​ខ្នង ខណៈ​កំពុងធ្វើការ​ចាក់​ប្រយោល​រៀប​ឥដ្ឋ​វ៉េ​រ៉ង់​ដា ក៏​ស្រាប់តែ​ធ្នឹម​បាន​បាក់​សង្កត់​ស្លាប់​យ៉ាង​សង្វេគ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨:១០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​លេខ​០១-​លេខ​០២ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​

​សព​រងគ្រោះ​មានឈ្មោះ រ៉​ន ខុម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មេជាង​សំណង់ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។ ចំនែក​អ្នករងរបួស​ឈ្មោះ វ៉ាន់ តូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ស្អាង ឃុំ​ជី​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល របួសស្រាល ឆ្កូត​ខ្នង​។​

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅវេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ឡើងទៅ​ចំណុច​ខាងលើ​ដើម្បី​ចាក់​ប្រយោល​រៀប​ឥដ្ឋ​វ៉េ​រ៉ង់​ដា ក៏​ស្រាប់តែ​ធ្នឹម​បាន​បាក់​សង្កត់​ជនរងគ្រោះ​តែម្តង បណ្តាលអោយ​ស្លាប់ និង​ម្នាក់ទៀត​បាន ឃើញ​ក៏រ​ត់ទៅ​ជួយ​ជនរងគ្រោះ ហើយ​ក៏បាន​ធ្លាក់​កំទេច​ថ្ម​ត្រូវ​ខ្នង​ឆ្កូត​(​រងរបួស​ស្រាល​)​។

​បច្ចុប្បន្ន សព​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុក​៕