កំពុង​លួច​លក់​និង​ជក់​គ្រឿងញៀន​ ត្រូេះអាវុធហត្ថ​ព័ទ្ធ​បាប់​បាន​១៣​នាក់​

329
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស ស្រី មួយ​សំបុ​ក្រ​កំពង់​លួច​លក់ និង​ជក់​គ្រឿងញៀន​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ព័ទ្ធ​បាប់​បាន​១៣​នាក់ ​និង​ដកហូត​វត្ថុតាង​មួយចំនួន​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក វរសេនីយ៍ទោ អ៊ុ សា​ខន នាយរង​សេនាធិការ ប្រចាំ​ទិស​មូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យដឹងថា មុន​និង​ឈាន​បង្ក្រាបបាន​ជនសង្ស័យ​ទាំង​សំបុក​នេះ​ដោយ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ពី​របស់​អាវុធហត្ថ​។​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះរ​បង្ក្រាប​ភ្លាមៗ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៣​នាក់ រួមមាន​១.​ឈ្មោះ រ៉ា សុធា​វង្ស ហៅ បូរី ភេទប្រុស អាយុ២៨​ឆ្នាំ​,២.​ឈ្មោះ ស៊ិន ចាន់​ឡា ហៅម៉ាប់ ភេទ ប្រុស អាយុ២៦​ឆ្នាំ, ​៣.​ឈ្មោះ ហម ស៊ី​ណាត ភេទប្រុស អាយុ១៨​ឆ្នាំ, ​៤.​ឈ្មោះ មួន ផានិត ភេទប្រុស អាយុ១៨​ឆ្នាំ, ៥.​ឈ្មោះ ខន វុ​ទី្ធ ភេទប្រុស អាយុ១៨​ឆ្នាំ, ៦.​ឈ្មោះ ឡុ​ច ឆៃ​ដែន ភេទប្រុស អាយុ១៦​ឆ្នាំ, ៧.​ឈ្មោះ គឿន តុ​ឡិ ភេទប្រុស អាយុ១៦​ឆ្នាំ, ​
៨.ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២៥​ឆ្នាំ, ៩​.ឈ្មោះ ង​ន សុ​ភ័​ក្រ ភេទស្រី អាយុ ១៦​ឆ្នាំ, ១០.​ឈ្មោះ ថោង សុខា ភេទប្រុស អាយុ១៩​ឆ្នាំ​, ១១.​ឈ្មោះ ញ៉ ដាលីន ភេទ ប្រុស អាយុ១៩​ឆ្នាំ, ​១២.​ឈ្មោះ ហោ ម៉ា​រ៉ា​ឌី ភេទប្រុស អាយុ២១​ឆ្នាំ, ១៣.​ឈ្មោះ ឈន ឆៃ ភេទប្រុស អាយុ១៩​ឆ្នាំ។ ទាំង​១៣​នាក់​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

កម្លាំង​អាវុធហត្ថ​បាន​ដកហូត វត្ថុតាង​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ១០​កូន​ថង់ ស្មើ ២៤.១​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ១៨​គ្រាប់ ស្មើ ២.១៣​ក្រាម ម៉ូតូ ចំនួន ១​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៨​គ្រឿង​កាបូប​លុយ ចំនួន២បំពង់ ​កែវ​សម្រាប់​ជក់​គ្រឿងញៀនចំនួន២។​

ជនសង្ស័យ​ទាំង​១៣​នាក់​ត្រូវបាន​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​បន្ថែមថា ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​៕B/


#