វីដេអូឃ្លីបដ៏គួរឱ្យអស់សំណើចមួយ ដែលគេថតបាននៅក្រុងអែលដូរ៉ាដូ (Eldorado) រដ្ឋអ៊ីលី ណយស៍ (Illinois) សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះបង្ហាញពីសកម្មភាព សត្វរមាំងព្រៃមួយក្បាលកំពុងព្យាយាមឡើងពាក់ចម្លាក់ក្ដាន់ញីនៅទីធ្លាខាងក្រោយផ្ទះគ្រួសារ មួយ។
តាមរយៈរូបភាពទាំងនេះ រមាំងឈ្មោលបានឡើងពាក់ ហើយព្យាយាមសឺរ៉េអេឡង់ឱ្យចំប្លង់ ដើម្បីវាយលុក ប៉ុន្តែមិនទាន់ទាំងបានស្អីផង ស្រាប់តែក្បាលរបស់ចម្លាក់ក្ដាន់ដាច់ជ្រុះពីស្មា។
ភ្លាមនោះ រមាំងបានហក់ចុះពីខ្នងចម្លាក់ក្ដាន់យ៉ាងប្រញាប់ ហើយងាកមើលដោយក្ដីងឿងឆ្ងល់។
ទិដ្ឋភាពដ៏កម្របានឃើញ និងដ៏គួរឱ្យអស់សំណើចនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម៕ ប្រែសម្រួលៈ ខុម