កំពុង​អង្គុយ​បូ​ប​បាយ​ខ្យល់គ​ដួល​ធ្លាក់​ពីលើ​កៅអី​ស្លាប់ រកតែ​បញ្ជូនទៅ​ពេទ្យ​មិនទាន់​ផង​

681
ចែករម្លែក

​ដោយ:​ចាន់តូ​/ភ្នំពេញ ៖ បុរស​ក​ម្លោះ​ចាស់​ម្នាក់ ខណៈដែល​កំពុង​ហូបបាយ​ជុំ​ជាមួយ​ម្តាយ ស្រាប់តែ​កើតមាន​អាកា​រៈ​ខ្យល់គ​ដួល​ធ្លាក់​ពីលើ​កៅអី​បត់​ក​ស្លាប់​ភ្លាមៗ រកតែ​ម្តាយ​ជួយ​ដឹក​បញ្ជូនទៅ​ពេទ្យ​ ដើម្បី​សង្គ្រោះ​អាយុជីវិត​មិនទាន់​ផង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ ឈ្មោះ ឆេង សុខុម ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​បុរស​ក​ម្លោះ​ចាស់ រស់​នៅតែ​ពីរ​នាក់​ម្តាយ ឈ្មោះ ឆេង កេ​ត អាយុ​៦២​ឆ្នាំ នៅផ្ទះ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។​

​តាម​សម្តី​ជា​ម្តាយ​បាន​ឲ្យ​ដឹងថា ការរស់នៅ​ពីរ​នាក់​ម្តាយ កូន ក្នុងស្ថានភាព​ជីវភាព​ក្រីក្រ ដោយ​អាណិតម្តាយ កូនប្រុស​ខាងលើ សុខចិត្ត​មិន​គិតថា​រកប្រពន្ធ ម្យ៉ាង​ជីវភាព​ក្រីក្រ​ផង សុខចិត្ត​ខំធ្វើការ​ងារ​ជា​កម្មករសំណង់ បាន​ប្រាក់​គ្រាន់​ចិញ្ចឹម​ម្តាយ តែមួយ​រយៈ​មកនេះ កូនប្រុស​រូបនេះ ធ្លាក់ខ្លួន​ឈឺ ការងារ​ត្រូវបាន​ឈប់សម្រាក​ជា​បណ្តោះអាសន្ន​សិន ហើយ​ការរស់នៅ បាន​ដោយ​អ្នកជិតខាង និង​សាច់ញាតិ ស្រាប់តែ​នៅ​យប់​ថ្ងៃកើតហេតុ ខណៈដែល​កំពុង​ហូបបាយ​ជុំគ្នា​២​នាក់​ម្តាយ កូន ស្រាប់តែ​កូនប្រុស កើតមាន​អាកា​រៈ ខ្យល់គ ដួល​ដាច់​ផ្ងារ ស្លាប់​ភ្លាមៗ រកតែ​ជួយ​យកទៅ​ពេទ្យ​មិនទាន់​ផង រួច​បាន ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ ដឹក​យកទៅ​តំកល់ នៅ​វត្ត​ពោធិចិនតុង ទាំងយប់ ដោយ​មិនទាន់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ទេ រវល់​តែ​នឹក​ស្រណោះ​យំ​ឱប​សព​កូន រហូតដល់​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះទៅពិនិត្យ និង​ស្នើសុំ​លិខិតបញ្ជាក់​មរណៈភាព ដើម្បី​រៀបចំ​ធ្វើបុណ្យ ។​

​សាកសព​ជនរងគ្រោះ ក្រោយពី​សមត្ថកិច្ច​ជំនាញ ខណ្ឌ ពិនិត្យ កោសល្យវិច័យ រួច​ឃើញថា​ពិតជា​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គ រួច​ប្រគល់​ឲ្យ​ម្តាយ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ពោធិចិនតុង ៕​B/