កំពូលអ្នកវិភាគបច្ចេកវិជ្ជាម្នាក់និយាយថា iPhone 12 នឹងអាចប្រើបានជាមួយប្រព័ន្ធអ៊ីនធឺណេត 5G ល្បឿនលឿនកប់ស៊េរី

132
ចែករម្លែក

ខ្សែស្រឡាយបន្ទាប់របស់ទូរស័ព្ទ iPhone នឹងប្រើបានជាមួយប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿនដូចព្យុះ mmWave 5G នេះយោងតាមអ្នកវិភាគម្នាក់ក្នុងចំណោមអ្នកវិភាគកំពូលៗអំពីក្រុមហ៊ុន Apple ។

នៅក្នុងកំណត់ត្រាស្រាវជ្រាវមួយ អ្នកវិភាគឈ្មោះ មីង ឈីគូ (Ming Chi-Kuo) ដែលតែងព្យាករណ៍អំពីចំណាត់ការសំខាន់ៗរបស់ក្រុមហ៊ុន Apple បាននិយាយថា ទោះបីនេះគឺជារបាយការណ៍សរសេរជាមុន ក៏ប៉ុន្តែក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះនឹងធ្វើឱ្យទូរស័ព្ទ iPhone 12 របស់ខ្លួនអាចប្រើបានជាមួយប្រព័ន្ធ mmWave 5G ល្បឿនលឿនកប់ស៊េរីពិតៗ។

ដូចដែលបានរាយការណ៍ដោយវេបសាយ Appleinsider លោកឈីគូ អ្នកវិភាគរបស់ក្រុមហ៊ុន TF Securities បានសរសេរថា ៖

“យើងជឿថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទ iPhone ស៊េរីថ្មីដែលត្រូវជាមួយប្រព័ន្ធ mmWave និងទូរស័ព្ទ iPhone ត្រូវជាមួយប្រព័ន្ធ Sub-6GHz ក្នុងពេលតែមួយនៅពាក់កណ្តាលឆ្នាំ ២០២០។

ដោយសារតែទូរស័ព្ទ iPhone 5G ត្រូវបានបែងចែកទៅជាម៉ូឌែល Sub-6GHz និង Sub-6GHz + mmWave ភាពស្មុគស្មាញនៃការអភិវឌ្ឍផលិតផលថ្មីគឺមានខ្ពស់ជាងនេះ ដែលវាក៏ផ្តល់អត្ថប្រយោជន៍ដល់ Fuzhikang Group of NRE ផងដែរ។

យោងតាមការស្ទង់មតិចុងក្រោយរបស់យើង ការអភិវឌ្ឍទូរស័ព្ទ iPhone Sub-6GHz + mmWave កំពុងដំណើរការទៅមុខតាមការគ្រោងទុក ហើយគេរំពឹងថានឹងចេញលក់នៅចុងត្រីមាសទី៤នៃឆ្នាំ ២០២០ ឬដើមត្រីមាសទី ៤ នៃឆ្នាំ ២០២០”។

ក្រុមហ៊ុន Apple ត្រូវគេរំពឹងថានឹងធ្វើការលើទូរស័ព្ទ iPhone ថ្មីចំនួន ៧ ប្រភេទសម្រាប់ដាក់លក់នៅឆ្នាំ ២០២០ ក្នុងនោះរួមមានទាំងម៉ូដែល 4G និង 5G ម៉ូដែល iPhone 12 និង iPhone SE ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ៕ ដោយ៖ កញ្ញាដាលីស

មីង ឈីគូ អះអាងថា iPhone 12 នឹងប្រើបានជាមួយប្រព័ន្ធ 5G