កំពូល​កូរ​មែន​អូន​តូច​! ពេជ្រ ថៃ ពូកែ​ទាំង​ច្រៀង​និង​សម្តី​

2671

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2 កុមារា៖ ពេជ្រ ថៃ អាយុ 12ឆ្នាំ, បាត់ដំបង ច្រៀងបទ៖ បាត់ដំបងបណ្ដូលចិត្ត facebook.com/thevoicekidscambodia Youtube.com/thevoicekidscambodia IZE Cambodia Water

Posted by The Voice Kids Cambodia on Saturday, July 29, 2017
ចែករម្លែក
  • 231
    Shares

កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The voice Kids Cambodia នៅ​សប្តាហ៍​ទី​២ នេះ​ក៏​មិន​ខុសពី​សប្តាហ៍​ទី​១​ប៉ុន្មាន​ដែរ ដោយ​បរិយាកាស​ក្នុង​ពិធី​ទាំងមូល​ក៏ដូចជា​ទូរទស្សន៍​និក​ជន​តាម​គេហដ្ឋាន​កាលពី​យប់​ថ្ងៃ​២៩​កក្កដា មាន​ក្តីរំភើព​រីករាយ​ក្នុង​​ពេល​តាមដាន​ទស្សនាការ​បញ្ចេញ​ថ្វីមាត់ ទឹកដម​សម្លេង​ក៏ដូចជា​កាយវិការ​គួរ​អោយ​សរសើរ​ផ្សេងៗ​គ្នា​តែ​កុមារ​មួយរូប​បាន​ទាក់ទាញ​​ចំណាប់អារម្មណ៍​ជាងគេ​គឺ​កុមារា​ឈ្មោះ ពេជ្រ ថៃ​។​

​កុមារា​អាយុ​១២​ឆ្នាំ​មកពី​ទឹកដី​ខេត្តបាត់ដំបង​នេះ មិន​ត្រឹម​តែមាន​ទឹកដម​សំឡេង​ច្រៀង​បាន​ពីរោះ​ទេ រូបគេ​ថែមទាំង​មាន​ទេពកោសល្យ​កំប្លុកកំប្លែង​បង្ក​ឱ្យ​មហាជន និង Coach ទាំង​៣​ផ្ទុះសំណើច​សើច​ក្អាកក្អាយ​ពេញ​ផ្ទៃ​ឆាក​ទៀតផង ។​

​មិន​ដល់​២​ម៉ោង​ផង​មាន​អ្នក​ស៊ែរ​ដល់​ទៅ​៤៤.៩០៨​និង​មួយ​អ្នកទស្សនា​៣៣៦.០០០ ឯណោះ​ទៅហើយ​គឺ ផ្អើល​ឆាក The Voice Kids Cambodia ក្នុង​សប្តាហ៍​ទី​២​នេះ​។​

​បើតាម​ការរៀបរាប់រ​បស់​កុមារា​មាឌតូច​នេះ សព្វថ្ងៃ​ខ្លួន​កំពុង​រស់នៅ​ជាមួយ​យាយ​នៅឯ​បាត់ដំបង​ដោយសារ​ឪពុកម្តាយ​ចេញទៅ​ធ្វើការ​​នៅឯ​ប្រទេស​ថៃ និង​យូរៗ​បានមក​ម្តង​ជាហេតុ​ធ្វើអោយ​ខ្លួន​នឹក​ឪពុកម្តាយ​ជាខ្លាំង​។​

​សូមបញ្ជាក់ថា ក្រោយពី​បញ្ចុះបញ្ចូល​អោយ​Coach ទាំង​៣​ឡើង​ច្រៀង​រាំ​ជាមួយ​ខ្លួន​រួចហើយ ពេជ្រ ថៃ បាន​ជ្រើស​យក​លោក​ព្រាប សុវត្ថិ​​ជា​គ្រូបង្ហាត់​របស់ខ្លួន​សំរាប់​កម្មវិធី​ប្រឡង​បន្តទៀត​៕​ដោយ​៖​វាសនា​

ពេជ្រ ថៃ អាយុ ១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង លើកយក​បទ​មរតក​ដើម​របស់លោក​ស៊ិន ស៊ី​សាមុត ក្រោម​ចំណងជើង​ថា បាត់ដំបង​បណ្ដូលចិត្ត​(រូប៖Facebook)