កំពូល​ចោរ​អនាម័យ​! មុន​ចូល​លួច​ស្រាត​អស់រលីង​ព្រោះ​ខ្លាច​ប្រឡាក់​ខោអាវ

247

​កាលពីពេល​ថ្មីៗ​នេះ​នៅ​ក្រុង​តុង​គ័ន (Dongguan) ខេត្ត​គ័ង​តុង (Guangdong) ប្រទេស​ចិន ចោរ​ម្នាក់​ត្រូវគេ ប្រទះឃើញ​ដើរ​ចុះឡើងៗ​នៅមុខ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​សភាព​ស្រាត​ននលគក​គួរឱ្យ​ហួសចិត្ត​។
​ ​
​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ចោរ​នោះបាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​ដឹងថា​ប្រាកដជា​ប្រឡាក់​ធូលី​នៅពេល​ចូលទៅ​ក្នុងផ្ទះ ដែល​ខ្លួន​មាន​គម្រោង​លួច​។​ដូច្នេះហើយ​រូបគេ​ក៏បាន​សម្រេចចិត្ត​ស្រាត​ខោអាវ​ទុក​សិន​។ ចុងបញ្ចប់​រូបគេ​សារបាន ភាព​ថា​ខ្លួន​លួចបាន​ប្រាក់​ចំនួន​៣៦.៤០០​យ័ន (​ប្រហែល ៥.៥០០ ដុល្លារ​) ពី ប្រាំបួន​កន្លែង​ផ្សេងគ្នា​។

​ប៉ូលិស​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ចោរ​នោះ​ងាយស្រួល​ចាប់ខ្លួន​ណាស់​ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​រូបគេ​យ៉ាងច្បាស់​។ អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល​គឺថា បុរស​នេះ​មិនមែន​ស្រាត​ធ្វើ​សកម្មភាព លួច​ជា​លើក​ទី​១ នោះទេ ខណៈ​ចោរ​ភាគច្រើន​ចូលចិត្ត​បាំង​មុខ​ពេលធ្វើ​សកម្មភាព​លួច​៕ ប្រែ​សម្រួល​៖ ខុម​