កំពូល​តារា​បង្ហាញ​ម៉ូត​ប៊ុលហ្គារី​ដើមកំណើត​រុស្ស៊ី​គ្រង​មកុដ​តារា​បង្ហាញ​ម៉ូត​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Playboy

327

​តារា​បង្ហាញ​ម៉ូត​ប៊ុលហ្គារី​ដើមកំណើត​រុស្ស៊ី នាង​ចា​ណេ​តា អូ​ស៊ី​ប៉ូ​វ៉ា (Janeta Osipova) អាយុ ២៥ បានទទួល​ជ័យជម្នះ​នៅក្នុង​ការប្រកួតប្រជែង​សម្រស់​ថ្នាក់ជាតិ​របស់​ទស្សនា​វ​ដ្តី Playboy ។ ក្រៅពី​ស៊ីដាច់​គេ​នៅលើ​ឆាក​ដើរ​ម៉ូត នាង​ក៏បាន​ឆក់យក​ការចាប់អារម្មណ៍​នៅលើ​អ៊ី​ន​ស្តា​ក្រាម​ផងដែរ​។​

​នាង​ចា​ណេ​តា ដែលជា​កំពូល​តារា​បង្ហាញ​ម៉ូត​សក់ទង់ដែង​របស់​ប៊ុលហ្គារី បាន​គ្រង​មកុដ​តារា​បង្ហាញ​ម៉ូត​ឆ្នើម​ប្រចាំឆ្នាំ​របស់​ប្រទេស​។ កាសែត​ក្នុងស្រុក Slava បាន​រាយការណ៍​ថា ពានរង្វាន់​ដែល​នាង​ឈ្នះ​រួមមាន ពាន Playboy Bulgaria ចំនួន ១ ទឹកប្រាក់ ២០.០០០ លីវ (​ជិត ១២.០០០ ដុល្លារ​អាមេរិក​) និង​ការធ្វើដំណើរ​ទៅលេង​ប្រទេស​ក្រិ​ក​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ២៥ ឆ្នាំ​រូបនេះ​នឹង​ប្រគល់​សាច់ប្រាក់​រង្វាន់​ដល់​អង្គការ​សប្បុរសធម៌​។​

​បន្ទាប់ពី​ជ័យជម្នះ ដែល​នាង​បាន​និយាយថា​មិន​នឹកស្មាន​ដល់​នេះ នាង​ចា​ណេ​តា​បាន​ចែករំលែក​រូបថត​រប​ស់​នាង​ដោយ​អង្គុយ​នៅលើ​កៅអី​ផ្កា​មួយ​។ ក្នុង​រូបថត​មួយ​ផ្សេងទៀត គេ​អាច​ឃើញ​នាង​ពាក់​មកុដ​ជ័យលាភី និង​ឈុត​ប្រឡង​របស់​នាង​។ នាង​បាន​អរគុណ​ដល់​អ្នករៀបចំ​កម្មវិធី​ប្រឡង អ្នក​រចនា​ម៉ូដ អ្នករាំ និង​អ្នក​តុបតែង​ផងដែរ​។ នាង​បានទទួល​ការកោតសរសើរ​ពី​អ្នកគាំទ្រ​លើ​អន​ឡាញ​ចំពោះ​ការឆ្លើយតប​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង​ចា​ណេ​តា អូ​ស៊ី​ប៉ូ​វ៉ា