កំពូល​តារា​បង្ហាញ​ម៉ូត​ចិន​ប្រឈម​សងលុយ​២២​លាន​ដុល្លារ​សម្រាប់​ការផ្តាច់​កុងត្រា​របស់​នាង បន្ទាប់ពី​ក្រុមហ៊ុន​អាម៉េរិក​នេះ​ប្រមាថ​ចិន​ដោយ​ចុះបញ្ជី​ហុងកុង​ជា​ប្រទេស​

237
ចែករម្លែក

​កំពូល​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria’s Secret នាង លីវ វិ​ន ប្រហែលជា​ត្រូវ​សង​ប្រាក់​ចំនួន ២២ លាន​ដុល្លារ ដល់​ក្រុមហ៊ុន Coach បន្ទាប់ពី​នាង​បានប្រកាសថា​នាង​បាន​ផ្តាច់​កិច្ចសន្យា​របស់​នាង​ជាមួយ​ម៉ាក​យីហោ​អាម៉េរិក​មួយ​នេះ ពីព្រោះ​ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​ហុងកុង​ជា​ប្រទេស​ដាច់ដោយឡែក​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​និយាយថា “​បូរណភាព​អធិបតេយ្យ​និង​ដែនដី​ចិន​គឺ​ពិសិដ្ឋ​ណាស់ ហើយ​មិនអាច​រំលោភបំពាន​បានឡើយ​”​។ នាង​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុមហ៊ុន Coach កាលពី​ជិត​បី​សប្តាហ៍​មុន​។​

​ក្រុមហ៊ុន Coach បានចាត់ទុក​ប៉េកាំង​និង​សៀង​ហៃ​ជាទី​ក្រុង​របស់​ចិន ប៉ុន្តែ​បាន​ចុះបញ្ជី​ហុងកុង​ជា​អង្គភាព​ដាច់ដោយឡែក នៅលើ​អាវយឺត​មួយចំនួន​កាលពី​ឆ្នាំមុន​។​

​ម៉ូត​អាវយឺត​នោះ​ត្រូវបាន​រិះគន់​យ៉ាង​ចាស់ដៃ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន និង​អ្នកប្រើប្រាស់​វេ​ប​សាយ​នៅ​សប្តាហ៍​នេះ និង​ត្រូវបាន​ចាត់ទុកជា “​ការប្រមាថ​ចិន​”​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន កំពូល​តារា​បង្ហាញ​ម៉ូត​រូបនេះ​ប្រហែលជា​ត្រូវ​សង​ក្រុមហ៊ុន Coach ចំនួន ១៦០ លាន​យ័ន (២២​លាន​ដុល្លារ​) សម្រាប់​ការផ្តាច់​កុងត្រា​។

​តាម​ដឹង ក្រុមហ៊ុន Coach បា​នង់​ប្រាក់​ឱ្យ​នាង​លីវ​១,៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ធ្វើជា​អគ្គរដ្ឋទូត​ចិន​តំណាងឱ្យ​ម៉ាក​យីហោ​នេះ ហើយ​ការពិន័យ​ចំពោះ​ការផ្តាច់​កុងត្រា​អាចមាន​ចំនួន​ច្រើនជាង​ប្រាក់​ប្រចាំឆ្នាំ ៥ ទៅ ១០ ដង​៕ ដោយ៖ កញ្ញាដាលីស

នាង​លីវ វិ​ន ប្រហែល​ត្រូវ​សង​ក្រុមហ៊ុន Coach ចំនួន ២២ លាន​ដុល្លារ​សម្រាប់​ការផ្តាច់​កុងត្រា ដោយសារ​ក្រុមហ៊ុន​អាម៉េរិក​នេះ​ចាត់ទុក​ហុងកុង​ជា​ប្រទេស