កំពូល​តារា​បូលីវូដ នាង ព្រី​យ៉ាន់​កា សុំទោស​ប្រជាជន​ឥណ្ឌា ជុំវិញ​ឈុត​ឆាក​ភេរវកម្ម​មួយ​ក្នុង​រឿង​ភាគ Quantico

634

​កំពូល​តារា​បូលីវូដ នាង ព្រី​យ៉ាន់​កា ចូ​ប្រា បាន​សុំ​អភ័យទោស​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា បន្ទាប់ពី​មានការ​ខឹងសម្បារ​ជាខ្លាំង​ជុំវិញ​រឿង​ភាគ​មួយ​របស់​ទូរទស្សន៍ US TV ដែល​បង្ហាញ នាង​រកឃើញ​ផែនការ​ភេរវកម្ម​មួយ​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​ជាតិនិយម​កាន់សាសនា​ហិណ្ឌូ​ជនជាតិ​ឥណ្ឌា​។​

​រឿង​ភាគ​បែប​ចារកម្ម​រំភើប​ញាប់​ញ័រ “Quantico” បានបង្ហាញ​នាង​ចូ​ប្រា ដើរតួ​ជា​ភ្នាក់ងារ FBI ដែលមាន​ឈ្មោះថា Alex Parrish ដែល​បង្អាក់​ផែនការ​ភេរវកម្ម​នេះ ហើយ​បាន​កត់សម្គាល់ឃើញ​ភេរវ​ករ​ម្នា​ក់ពាក់​អង្កាំ​ដៃ​ហិណ្ឌូ​។​

​ក្រុម​ភេរវ​ករ​បាន​ព្យាយាម​ទម្លាក់កំហុស​ទៅលើ​ប៉ា​គី​ស្ថាន​សម្រាប់​ការវាយប្រហារ​ដែល​បានគ្រោង​ទុក នៅ​មុនពេល​កិច្ចប្រជុំ​កំពូល​មួយ​នៅ​តំបន់​កា​ស្មៀ​រ ដែលជា​ដែនដី​ជម្លោះ​នៅ​តំបន់ភ្នំ​ហេមពាន្ត​ទាមទារ​កាន់កាប់​ដោយ​គូប្រជែង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​រៀងៗ​ខ្លួន​។​

​តំបន់​កា​ស្មៀ​រ​គឺជា​ប្រភព​នៃ​ភាព​តានតឹង​ពី​ប្រវត្តិសាស្ត្រ​រវាង​ប្រទេសជិតខាង​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ ដែល​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​២​លើក​រួចមកហើយ​ដើម្បី​កាន់កាប់​តំបន់​នេះ​។​

​ឈុត ដែល​បាន​ចាក់​បញ្ចាំង​កាលពី​ថ្ងៃទី ១ មិថុនា​នេះ បាន​បង្ក​កំហឹង​ក្នុងប្រទេស​ឥណ្ឌា ជាមួយ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលទៅ​បណ្តាញ​សង្គម​ដើម្បី​ធ្វើឱ្យ​តារា​សម្តែង​កើត​នៅ​ឥណ្ឌា​រូបនេះ “​អាម៉ាសមុខ​” ហើយ​បាន​ហៅ​នាង​ថា “​ជន​ក្បត់ជាតិ​”​។​

​នាង​ចូ​ប្រា អតីត​បវរកញ្ញា​ពិភពលោក បាន​និយាយថា នាង​គឺជា “​ជនជាតិ​ឥណ្ឌា​ដ៏​មាន​មោទនភាព ហើយ​នោះ​នឹងមិន​ផ្លាស់ប្តូរ​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

កំពូល​តារា​បូលីវូដ នាង ព្រី​យ៉ាន់​កា ចូ​ប្រា