កំពូល​តារា​ស្រី​ចិន ហ្វា​ន ពីង​ពីង ត្រូវ​ពិន័យ​៧០​លាន​ដោយសារ​គេចពន្ធ​

1641
ចែករម្លែក
  • 38
    Shares

ចិនបានបញ្ជាសិល្បការិនី ហ្វាន ពីងពីង បង់ពន្ធបូកទាំងប្រាក់ពិន័យ សរុបរាប់រយលានយ័នដោយសារគេវេះពន្ធ។ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃពុធទី៣តុលានេះ បាននិយាយថា ការពិន័យសរុបមានចំនួន៤៧៩លានយ័ន​(៧០លានដុល្លារ)។

បូករួមទាំងប្រាក់ពន្ធដែលនៅជំពាក់ នាងត្រូវបញ្ជាអោយបង់ប្រាក់៨៨៣លានយ័ន(១២៩លានដុល្លារ)ដល់អាជ្ញាធរពន្ធដា។

តារាលំដាប់Aរូបនេះបានបាត់ស្រមោលពីរ៉ាដាសាធារណជននៅខែមិថុនា នៅពេលមានរបាយការណ៍ថានាងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគេចវេះពន្ធមួយនៅក្នុងឧស្សាហកម្មភាពយន្ត។

បញ្ហារបស់នាងបានចាប់ផ្តើមនៅពេល គូយ យ៉ុងយួន អតីតពិធីករទូរទស្សន៍រដ្ឋចិនCCTVបានបង្ហោះសារមួយក្នុងឡនឡាញថា នាងបានធ្វើកិច្ចសន្យាថតក្លែងក្លាយមួយដើម្បីគេចពន្ធ មានន័យថាឯកសារកិច្ចសន្យាជូនទៅអាជ្ញាធរពន្ធដាក់តំលៃថតទាប តែជាក់ស្តែងទទួលតំលៃថតខ្ពស់។

ក្រៅពីមានតំលៃខ្លួនខខ្ពស់បំផុតនៅចិន នាងហ្វាន ល្បីនៅចិនអស់ពេលរាប់ឆ្នាំមកហើយដោយថតរឿងរាប់សិបនិងបានសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ដូចជារឿងX-men និង Iron Man។

កាលពីឆ្នាំមុន នាងនៅលើកំពូលតារាងតារាស្រីចិនដែលរកចំណូលច្រើនបំផុតរបស់ទស្សនាវដ្តីForbes ជាមួយនឹងចំណូល៣០០លានយ័ន៕ដោយ៖វាសនា

ហ្វាន ពីងពីង មិនត្រូវបានឃើញជាសាធារណៈចាប់តាំងពីមានរបាយការណ៍ថានាងគេចវេញពន្ធកាលពីខែមិថុនា