កំពូល​នាវា​កម្សាន្ត​ថ្លៃៗ​បំផុត​ទាំង ១០ ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ គ្រាន់តែ​ឃើញ​តម្លៃ​បះសក់​

421

​ការ​មាន​នាវា​កម្សាន្ត​ផ្ទាល់ខ្លួន​ទុក​ជិះ​លេង គឺជា​ក្តី​ស្រមៃ​ចង់បាន​របស់​មនុស្ស​ជាច្រើន ពីព្រោះ​វា បង្ហាញ​ពី​ភាព​ស៊ី​វិ​ល័យ ផ្តល់នូវ​ផាសុកភាព និង​អារម្មណ៍​ស្រស់ស្រាយ​បាត់អស់​ទុក្ខ​កង្វល់​ពេល ចេញទៅ​លំហែកាយ​ម្តងៗ​។
​ ​
​ទោះជា​យ៉ាងណា​មនុស្ស​ភាគច្រើន​លើសលប់​គ្មាន​លទ្ធភាព​ទិញ​សូម្បី​នាវា​កម្សាន្ត​ធម្មតា​កុំថាឡើយ នាវា​កម្សាន្ត​ប្រណីតៗ​លំដាប់ថ្នាក់​ពិភពលោក​ដែលមាន​តម្លៃ​ខ្ពស់កប់ពពក​នោះ​។
​ ​
បើទោះបីជា​អ្នក​គ្មាន​វាសនា​បាន​ជិះ​វា​ក្តី​ពេលនេះ​យើង​នឹង​បង្ហាញ​វត្តមាន​នាវា​កម្សាន្ត​ប្រណីតៗ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ទាំង ១០ នៅក្នុង​ពិភពលោក​ដែល​ធានាថា​អ្នកនឹង​ភ្ញាក់ផ្អើល ហើយ​ពេញចិត្ត​ស្តូក​។ បើ​គ្មាន​វាសនា​បាន​ជិះ គ្រាន់តែ​បាន​មើល និង​ដឹង​ពី​តម្លៃ​របស់​វា​ក៏​អស់ចិត្ត​ដែរ​។ ​ប្រែ​សម្រួល​: ខុម​

​បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​រូបភាព​ខាងក្រោម​៖

នាវា Lady Moura តម្លៃ ២១០ លានដុល្លារ
នាវា Al Mirqab តម្លៃ ២៥០ លានដុល្លារ
នាវា Dilbar តម្លៃ ២៥៦ លានដុល្លារ
នាវា Al Said តម្លៃ ៣០០ លានដុល្លារ
នាវា Motor Yacht A តម្លៃ ៣២៣ លានដុល្លារ
នាវា Dubai តម្លៃ ៣៥០ លានដុល្លារ
នាវា Azzam តម្លៃ ៦៥០ លានដុល្លារ
នាវា Streets of Monaco តម្លៃ ១,១ ពាន់លានដុល្លារ
នាវា Eclipse តម្លៃ ១,៥ ពាន់លានដុល្លារ
នាវា History Supreme តម្លៃ ៤,៥ ពាន់លានដុល្លារ