កំពូល​បន្លែ​និង​ផ្លែឈើ ១០ មុខ ពិសា​ទាំង​ឆៅ នឹង​ជួយ​ជំ​រុញឱ្យ​អារម្មណ៍ល្អ មាន​ចំណង់​អាហារ​អស់​មួយជីវិត និង​ទប់ស្កាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត​

804

​ការសិក្សា​មួយ​បាន​បង្ហាញថា ការ​ទទួលទាន​ការ៉ុត និង​ស្ពៃ​ស្ពី​ណា​ច់ (Spinach) ស្រស់ អាចជួយ​ជំរុញ​អារម្មណ៍​ឱ្យ​ល្អ និង​ទប់ស្កាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត ព្រោះ​ពួកវា​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​បន្លែ និង​ផ្លែឈើ​ស្រស់ គឺ​ល្អប្រសើរ​សម្រាប់​សុខភាព​ផ្លូវចិត្ត ជាង បន្លែ​ផ្លែឈើ​ឆ្អិន ឬ​កែច្នៃ​ច្រក​កំប៉ុង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ផ្លែឈើ​និង​បន្លែស្រស់​ច្រើន​ក៏មាន​កម្រិត​សុខុមាលភាព​ផ្លូវចិត្ត​ល្អ​ផងដែរ រួមទាំង​អារម្មណ៍​វិជ្ជមាន និង ការពេញចិត្ត​នឹង​ជីវិត​។​

​យុទ្ធនាការ​សុខភាព​ជា​ទូទៅ​ផ្តោតលើ​បរិមាណ​នៃ​ផ្លែឈើ​និង​បន្លែ​ដែល​មនុស្ស​គួរ​ញ៉ាំ ដូចជា​ញ៉ាំ ៥ ដង​ក្នុង​មួយថ្ងៃ ។​ល​។​

​ប៉ុន្តែ​ការសិក្សា​ថ្មី​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​នូ​វែ​ល​សេ​ឡង់​បាន​បង្ហាញថា វិធី ដែល​បន្លែ​ផ្លែឈើ​ទាំងនោះ​ត្រូវបាន​រៀបចំ ក៏​សំខាន់​ផងដែរ​ក្នុងការ​ពិចារណា​។​

​មនុស្ស​ជាច្រើន​ចម្អិន​ស្ពៃ​ស្ពី​ណា​ច់ និង​ការ៉ុត ប៉ុន្តែ​ជាទូទៅ​វា​ជា​ពពួក​បន្លែ​ផ្លែឈើ​ល្អ ពេល​ទទួលទាន​ទាំង​នៅ​ឆៅ​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​បន្លែ​ផ្លែឈើ​ទាំង ១០ មុខ ដែល​ទទួលទាន​ទាំង​ឆៅ នឹង​ជួយ​ជំ​រុញឱ្យ​អារម្មណ៍ល្អ មាន​ចំណង់​អាហារ​អស់​មួយជីវិត និង​ទប់ស្កាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត​៖
១. ការ៉ុត​
២. ចេក​
៣. ប៉ោម​
៤. ពពួក​ស្ពៃ​ស្លឹក​ខៀវ​ងងឹត (​ស្ពៃ​ស្ពី​ណា​ច់​)
៥. ទំពាំងបាយជូរ​
៦. សាឡា​ត់​
៧. ពពួក​ក្រូច​
៨. ផ្លែ​បឺ​រី​ស្រស់​
៩. ត្រសក់​
១០. គី​វី​៕ ដោយ៖ កញ្ញាដាលីស