កំពូល​យន្តហោះ​ចម្បាំង​រុស្ស៊ី T-50 ត្រូវបាន​បំពាក់​ជាមួយ “​ប្រព័ន្ធ​ប្រសាទ​”

1067

​មូលនិធិ​រុស្ស៊ី​សម្រាប់​គម្រោង​ស្រាវជ្រាវ​កម្រិត​ខ្ពស់ (FPI) បានបង្ហាញ​នូវ​ប្រព័ន្ធ​ប្រសាទ​លើកដំបូង​នៃ​យន្តហោះ​ចម្បាំង Sukhoi T-50 ជំនា​ន់ទី​៥ នៅ​ពិព័រណ៍​អាកាស MAKS-2017​។

FPI បាន​ប្រាប់​វេ​ប​សាយ​ព័ត៌មាន​ស្ពុ​ត​និក​ថា ខ្លួន​បានបង្ហាញ​ប្រព័ន្ធ​ប្រសាទ​ថ្មី​នេះ​គឺ​ដើម្បី​កែលម្អ​សុវត្ថិភាព​ហោះហើរ​ឱ្យ​កាន់តែ​ប្រសើរ​។​

​មូលនិធិ​នេះ​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “FPI បង្ហាញ​ម៉ូត​រចនា​ថ្មី​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​យន្តហោះ​ចម្បាំង​ដ៏​ទំនើប ជា​លើកដំបូង​នៅ​ពិព័រណ៍ MAKS-2017 ។ វា​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​រចនាសម្ព័ន្ធ​យន្តហោះ ផ្អែកលើ​គោលការណ៍​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​សរីរាង្គ​មានជីវិត​”​។

​យន្តហោះ​ដែល​បំពាក់​ជាមួយ​ប្រព័ន្ធ​ប្រសាទ​នេះ​នឹង​កាត់បន្ថយ​ថ្លៃ​ថែទាំ​និង ជួសជុល ដោយ​ជួយ​ឱ្យ​ក្រុម​សេវាកម្ម​ជួសជុល​វាយតម្លៃ​បានល្អ​ប្រសើរ​នូវ​ស្ថានភាព​បច្ចេកទេស​របស់​យន្តហោះ​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង Sukhoi T-50 ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ​ប្រសាទ