កំពូល​រថយន្ត​ប្រណីត Bugatti La Voiture Noire លក់​ឱ្យ​អតិថិជន​អនាមិក​ម្នាក់​ក្នុងតម្លៃ​ដល់​ទៅ ១៨,៧ លាន​ដុល្លារ​

824
ចែករម្លែក

​កំពូល​រថយន្ត​ទំនើប La Voiture Noire តម្លៃ ១៨,៧ លាន​ដុល្លារ​របស់​ក្រុមហ៊ុន​រថយន្ត Bugatti គ្រោង​នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ត្រូវបាន​លក់​ឱ្យទៅ​បុរស​ជា​អ្នកទិញ​អនាមិក​ម្នាក់​។​

​រថយន្ដ​ទំនើប​នេះ​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃអាទិត្យ​ទី​១៨​សីហា​នៅ​ព្រឹត្តិការណ៍​ឈ្មោះថា Concours D’Elegance ក្នុង​ទីក្រុង​ម៉​ង់​តេ​រី រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែលជា​ពិព័រណ៍​រថយន្ត​ប្រណីត​ផ្តាច់មុខ​នៅលើ​ផ្លូវ​លេខ ១៨ នៃ​តំបន់ Pebble Beach Golf Links ដោយ​សំបុត្រ​លក់​ក្នុងតម្លៃ​ចាប់ពី ៤៥០ ដុល្លារ​ឡើងទៅ​។​

​រថយន្ត La Voiture Noire ដែល​បកប្រែ​ថា “​ឡាន​ខ្មៅ​” បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ទ្វីបអឺរ៉ុប​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ខែមីនា​។​

​តារាបាល់ទាត់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​បង្ខំចិត្ត​ចេញមក​បដិសេធថា​គាត់​មិនមែនជា​អ្នកទិញ​អនាមិក​ម្នាក់​នោះទេ បន្ទាប់ពី​កាសែត​អេ​ស្ប៉ា​ញ​មួយ​រាយការណ៍​ថា គាត់​បាន​ទិញ​កំពូល​រថយន្ត​នេះ​៕ ដោយ៖ កញ្ញាដាលីស