កំពូល​រថយន្ត​ស្ព័​រទាំង ៥ បង្ហាញ​វត្ត​មាននៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ​

1334
ចែករម្លែក

​ជនជាតិ​ស្វី​ស​មិនមែនជា​ជនជាតិ​ដែល​ឆាប់​រំភើប​ហួសប្រមាណ​នោះទេ ប៉ុន្តែ​សូម្បី​ពួកគេ​ក៏​មិនអាច​ទប់​អារម្មណ៍​បានដែរ នៅពេលដែល​រថយន្ត​កំ​ពូ​លៗ​បែបនេះ​ដាក់​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ នៅ​ឆ្នាំនេះ​។

​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ​នៅតែ​ជា​ព្រឹត្តិការណ៍​សំខាន់បំផុត​ក្នុង​ឧស្សាហកម្ម​រថយន្ត​ក្នុង​រយៈពេល​ជាង ១០០ ឆ្នាំ​មកនេះ បន្ទាប់ពី​ពិព័រណ៍​នេះ​បាន​បើក​លើកដំបូង​ក្នុង​ឆ្នាំ ១៩០៥​។

​រថយន្ត​គ្រប់​ប្រភេទ រាប់​ចាប់ពី​រថយន្ត​ស្ព័​រ​រហូតដល់​រថយន្ត​លក្ខណៈ​គ្រួសារ​ដ៏​ឡូយឆាយ ត្រូវបាន​បង្ហាញ​អំឡុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ ប៉ុន្តែ​អ្វីដែល​ទាក់ទាញ​ពិតប្រាកដ​គឺ​កំពូល​រថយន្ត​ស្ព័​រ ហើយ​ឆ្នាំនេះ​ក៏​មិន​លើកលែង​ដែរ​។

​តោះ​ក្រឡេកមើល​កំពូល​រថយន្ត​ស្ព័​រទាំង ៥ ដូចខាងក្រោម ៖

១. រថយន្ត Aston Martin Vulcan
​រថយន្ត​អង់គ្លេស​នេះ​មានតម្លៃ ២,៤ លាន​ដុល្លារ ម៉ាស៊ីន V12 ចំណុះ ៧,០ លីត្រ និង កម្លាំង ៨០០ សេះ​។

២. រថយន្ត Bentley EXP 10
​រថយន្ត​ស្ព័​រ​កៅអី​ពីរ​នេះ គ្រាន់តែ​ជា​គំរូ​នៅឡើយ​ទេ មិនទាន់​ផលិត​សម្រាប់​លក់​នោះទេ​។ ព័ត៌មាន​លម្អិត​អំពី​ម៉ាស៊ីន​មិនទាន់មាន​ទេ​។ ប៉ុន្តែ​នៅ​ខាងក្នុង​គឺ​ប្រើ​ស្បែក​ពណ៌​ត្នោត រួមទាំង​អេក្រង់​កោង​ប្រភេទ Touch ទំហំ ១២ អ៊ី​ញ​។

៣. រថយន្ត Koenigsegg Regera
​រថយន្ត​ស៊ុយអែត​របស់​ក្រុមហ៊ុន Koenigsegg គឺជា​ប្រភេទ​រថយន្ត​ហាយ​ប្រ៊ី​ដ ប្រើ​សាំង​និង​អគ្គិសនី​។ វា​មាន​ម៉ាស៊ីន Twin-Turbo V8 ចំណុះ ៥,០ លីត្រ និង​អាគុយ​កម្លាំង ៩ គីឡូវ៉ាត់ ហើយ​សរុប​មាន​កម្លាំង ១.១០០ សេះ​។ វា​មាន​សន្ទុះ​ល្បឿន ពី ០ ទៅ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល​ត្រឹម ៣,២ វិនាទី​ប៉ុណ្ណោះ​។

៤. រថយន្ត LAMBORGHINI AVENTADOR LP 750-4 SUPERVELOCE
​រថយន្ត​នេះ​មាន​ម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ កម្លាំង ៧៤០ សេះ និង សន្ទុះ​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ២,៨ វិនាទី​។​

៥. រថយន្ត MCLAREN 675LT
​រថយន្ត​នេះ​មាន​ម៉ា​ស៊ី​ល Twin-Turbo V8 ចំណុះ ៣,៨ លីត្រ កម្លាំង ៦៦៦ សេះ និង​សន្ទុះ​ល្បឿន ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ២,៩ វិនាទី​៕ ដោយ៖ កញ្ញាដាលីស