កំពូល​រថយន្ត​ស្ព័​រ​ជំនាន់​សតវត្សរ៍​ទី​២០ ដាក់លក់​ដេញថ្លៃ រំពឹង​បាន​ជិត ៣០ លាន​ដុល្លារ​

1117
ចែករម្លែក

​រថយន្ត​ស្ព័​រ​ពិសេស​មួយ​របស់​អង់គ្លេស ដែលជា​កម្មសិទ្ធិ​របស់​មេដឹកនាំ​ចម្លែក​មួយរូប​ក្នុង​ជំនាន់​ប្រទេស​ឥណ្ឌា​កំពុង​ធ្វើ​បដិវត្តន៍ បាន​ដាក់លក់​ក្នុងតម្លៃ​ជិត ៥១ ម៉ឺន​ដុល្លារ​។

​រថយន្ត Vauxhall 30-98 OE Velox Tourer ឆ្នាំ ១៩២៤ ដំបូង​ឡើងជា​កម្មសិទ្ធិ​របស់លោក ហារី ស៊ី​ង ដែល​មេដឹកនាំ​ចុងក្រោយបង្អស់​នៅ​រដ្ឋ​ចាំ​មូ និង​រដ្ឋកា​ស្មៀ​។

​លោក​ស៊ី​ង ដែលជា​ជន​សំខាន់បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា គឺជា​មនុស្ស​រស​និយម​ខាង​សោភណភាព និង​តុបតែង​ឡាន​របស់គាត់​ប្លែក​ខ្លាំងណាស់​។

​ដើម្បី​សម្រេចបាន​តម្រូវការ​ដ៏​ចម្លែក​នេះ រថយន្ត Vauxhall របស់គាត់​បាន​បំពាក់​ហ្វ្រាំងដៃ​ឥតប្រយោជន៍​នៅ​ខាង​អ្នកដំណើរ និង ទ្វារ​អ្នកដំណើរ ដែល​នោះ​មិនមែនជា​ស្តង់ដារ​រថយន្ត​នោះទេ​។

​លោក​ស៊ី​ង​បាន​ប្រើ​ឡាន​នេះ​រយៈពេល ២០ ឆ្នាំ​មុនពេល​លក់​វា​ចេញ​នៅ​ឆ្នាំ ១៩៤៨ ដោយ​បើក​បាន​ត្រឹម ១១.២៦៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

​ចាប់តាំងពី​ពេលនោះ​មក ឡាន​នេះ​មាន​ម្ចាស់​ជា​ហូរហែ និង​ចុងក្រោយ​ធ្លាក់​ក្នុង​ដៃ​របស់​អ្នក​ប្រមែប្រមូល​មួយរូប​នៅ​អង់គ្លេស តាំងពី​ឆ្នាំ ២០០៦ មក​។

​ឥឡូវ​គាត់​សម្រេចចិត្តថា​ដល់ពេល​សមគួរ​ដើម្បី​លក់​រថយន្ត​នេះហើយ ហើយ​វា​នឹង​លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន Bonhams​ នៅរសៀលថ្ងៃសៅរ៍ទី១ធ្នូនេះ។​

​ក្រុមហ៊ុន​លក់​ដេញថ្លៃ Bonhams រំពឹង​លក់​រថយន្ត Vauxhall បាន​តម្លៃ​ខ្ទង់ ៤២ ទៅ ៥១ ម៉ឺន​ដុល្លារ​។

​កំពូល​រថយន្ត​ស្ព័​រ​ដទៃទៀត​រំពឹង​ដាក់លក់​ដែរនោះ​រួមមាន រថយន្ត Rolls-Royce Phantom VI Limo ឆ្នាំ ១៩៧៩ រថយន្ត BMW 507 Series II ឆ្នាំ ១៩៥៨ រថយន្ត Knobbly ឆ្នាំ​១៩៥៩ រថយន្ត TWR Jaguar XJR-6 រថយន្ត Ferrari 500 Superfast Series II Coupe ឆ្នាំ​១៩៦៦ និង​រថយន្ត Jaguar XK150 S ឆ្នាំ​១៩៦០ ដោយ​រំពឹង​លក់បាន​សរុប ២៧ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Vauxhall 30-98 OE Velox Tourer ឆ្នាំ ១៩២៤ រំពឹង​លក់បាន ៥១ ម៉ឺន​ដុល្លារ

រថយន្ត Rolls-Royce Phantom VI Limo ឆ្នាំ ១៩៧៩ រថយន្ត BMW 507 Series II ឆ្នាំ ១៩៥៨ រថយន្ត Knobbly ឆ្នាំ​១៩៥៩ រថយន្ត TWR Jaguar XJR-6 រថយន្ត Ferrari 500 Superfast Series II Coupe ឆ្នាំ​១៩៦៦ និង​រថយន្ត Jaguar XK150 S ឆ្នាំ​១៩៦០ រំពឹង​លក់បាន​សរុប ២៧ លាន​ដុល្លារ