កំពូល​រថយន្ត​អគ្គិសនី Pininfarina Battista តម្លៃ​២,៥​លាន​ដុល្លារ​បើក​លឿន​ជាង​យន្តហោះ F-16 ត្រូវបាន​បង្ហាញ​នៅ​ញូវយ៉ក​

659
ចែករម្លែក

​កំពូល​រថយន្ត​អគ្គិសនី​តម្លៃ​២,៥​លាន​ដុល្លារ​មួយគ្រឿង​ជាមួយ​កម្លាំង​ម៉ាស៊ីន ១៩០០ សេះ បាន​បើក​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​រថយន្ត Pininfarina Battista អាច​ស្ទុះ​ដល់​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​លឿន​ជាង​រថយន្ត F1 អាច​បើក​ដល់​ល្បឿន ២៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​មុន​យន្តហោះ​ចម្បាំង F-16 អាចធ្វើ​បាន​ទៅទៀត និង អាច​បន្តដំណើរ​ទៅមុខ​ដល់​ល្បឿន​ផុត​លេខ ៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយសារ​ម៉ូ​ទ័​រ​អគ្គិសនី ដែល​ផ្តល់​ថាមពល​ដោយ​អាគុយ​កម្លាំង ១២០ គីឡូវ៉ាត់ម៉ោង​។​

​រថយន្ត​គំរូ​ត្រូវបាន​បង្ហាញ​កាលពី​ខែ​មុន​ហើយ​ឥឡូវនេះ​វា​ត្រូវ​បានបង្ហាញ​ម្តងទៀត​នៅ​សប្តាហ៍​នេះ​នៅក្នុង​ព្រឹត្តិការណ៍​ដាច់ដោយឡែក​មួយ​នៅ​មជ្ឈមណ្ឌល Javits សម្រាប់​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ញូវយ៉ក​។​

​ក្រុម​អ្នកបង្កើត​រថយន្ត​នេះ​បាន​និយាយថា រថយន្ត Battista នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ប្រណីត​ដំបូង​បំផុត​នៅលើ​ពិភពលោក​ដែល​ត្រូវបាន​រចនា​ឡើង​និង​សង់​ឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី នៅពេល​គេ​ចាប់ផ្តើម​ផលិត​វា​នៅ​ឆ្នាំក្រោយ ជា​មួយរយៈ​ចម្ងាយ​បើកបរ​បាន​ប្រមាណ ៤៥០ គីឡូម៉ែត្រ​។​

​កំពូល​រថយន្ត​អគ្គិសនី Pininfarina Battista ត្រឹមតែ ១៥០ គ្រឿង​ប៉ុណ្ណោះ​នឹងត្រូវ​ផលិតឡើង ជាមួយ​រថយន្ត​ចំនួន ៥០ គ្រឿង​គឺ​សម្រាប់​សហរដ្ឋអាមេរិក ដែលមាន​អតិថិជន​កក់​ប្រាក់​ចំនួន​កណ្តាល​រួចទៅហើយ និង ៥០ គ្រឿង​ទៀត​សម្រាប់​ទាំង​ទ្វីបអឺរ៉ុប​និង​អាស៊ី​។ ការ​ចែកចាយ​រំពឹង​ធ្វើឡើង​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស