កំពូល​អាហារ​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​

410
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ការ​រលាក កាត់បន្ថយ​អា​ការៈឈឺចាប់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់ ឬ​ឈឺសន្លាក់​ចូរ ព្យាយាម​រួមបញ្ចូល​អាហារ​មួយចំនួន​:

១. ម្នាស់​
បរិមាណ​នៃ​វីតាមីន C និង​សារធាតុ bromelain ក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​សន្លាក់​បាន​យ៉ាង ប្រសើរ​តាមរយៈ​ការកាត់បន្ថយ​អាកា​រៈ​ហើម​ឈឺសន្លាក់​។ ប្រសិនបើ​អ្នកមាន​ការឈឺចាប់​ខ្លាំង បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់បន្ថយ​ការ ឈឺចាប់​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ផ្លែ​ម្នាស់ ឬ​ទឹក​ម្នាស់ ដែល​ស្រស់​។​

២. ផ្លែ​ចេក​
ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ី​តេ​ឆ្អឹង​។ លើសពីនេះទៅទៀត ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចជួយ​បំបាត់​ការឈឺចាប់​ផងដែរ ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​សន្លាក់​ធ្ងន់ធ្ងរ​។​

៣. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ​
​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulfuric ជួយ​រារាំង​អង់ស៊ីម​ដែល​ផ្សារភ្ជាប់​ជាមួយ​ការ​រលាក សន្លាក់​និង​ការបំផ្លាញ​។​

៤. ត្រី​សាល​ម៉ុ​ន​
ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក ក្នុង​រាងកាយ​សំខាន់​ណាស់​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​។ អ្នក​អាច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប អាហារ​ប្រចាំថ្ងៃ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​

៥. តែ​បៃតង​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ polyphenols ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ការ រលាក​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជៀសផុត ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ ជំងឺ​រលាក​សន្លាក់ ចូរ​ទទួលទាន​តែ​បៃតង​ជាប្រចាំ​។​

៦. រមៀត​
អ្នកជំនាញ​ជាច្រើន​បាន​និយាយថា រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ លើសពីនេះទៅទៀត រមៀត ក៏មាន​ផ្ទុក​នូវ​សារធាតុ curcumin ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការ ឈឺចាប់ និង​ការ​ហើម​គួរអោយកត់សម្គាល់​ផងដែរ​។​

៧. ការ៉ុត​
​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ វីតាមីន A ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំងនឹង ការ​រលាក​ផងដែរ​។ ការដាក់បញ្ចូល​ការ៉ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់ ឬ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​៕ ដោយៈ​health.com.kh