កំពូល​អាហារ ដែល​ជួយ​លំពែង

269
ចែករម្លែក

លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​ដោយ​លំពែង​ក៏​ជួយ​ក្នុងការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផងដែរ​។

​លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ធ្វើអោយ​អ្នក​ជៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើយ៉ាងណា​ទើប​រក្សាបាន​នូវ​សុខភាព​លំពែង​ល្អប្រសើរ​? កុំ​បារម្ភ​!

១. ខ្ទឹមស​
​ខ្ទឹមស ជា​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​និង​សារធាតុ allicin ហើយ​ការ​រួមផ្សំ​វា​ក្នុង​អាហារ ផ្សេងៗ​ជួយ​បង្កើន​ប្រសិទ្ធិភាព​បាន​កាន់តែច្រើន​។ ក្រៅពី​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ ខ្ទឹមស​ក៏​លាយ​ជាមួយ​ទឹកឃ្មុំ​ដើម្បី​ទទួលទាន​ផងដែរ ហើយ​ការរួម​ផ្សំគ្នា​នេះ​ជួយ​បង្កើន ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ដោយ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​ខាងក្នុង​សឹង​គ្រប់ផ្នែក រួមទាំង​លំពែង​។​

២. ទំពាំងបាយជូរ​ក្រហម​
​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ resveratrol ដែល​ជួយ​ទប់ ស្កាត់​ជំងឺមហារីក​លំពែង​។ សារធាតុ resveratrol ក៏​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង រាងកាយ​និង​ទប់ស្កាត់​ការបំផ្លាញ​ស​សៃ​ឈាម​ទៅ​លំពែង​ដែល​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម រួមទាំង​អុកស៊ីសែន​។​

៣. ដំឡូង​ផ្អែម​​
ការទទួល​ទាន​ដំឡូង​ផ្អែម​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​បាន​ដល់​ទៅ ៥០​ភាគរយ​ឯណោះ​។ វា​ក៏​ជួយ​រក្សា​ភាពប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ បញ្ចេញ​ជាតិ​ស្ករ​បន្តិច​ម្ដងៗ​ទៅក្នុង​ចរន្តឈាម​។​

៤. ផ្កា​ខាត់ណា​ខៀវ
​​ផ្កា​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ glucosinolates ដែលមាន ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​ក្នុង​លំពែង​និង​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​។​

៥. ស្ត្រ​បឺ​រី​​
នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C សារធាតុ anthocyanins និង ellagic acid ដែលមាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក ជាច្រើន​ប្រភេទ រួមបញ្ចូល​ទាំង​ជំងឺមហារីក​លំពែង​៕ ប្រែ​សម្រួលៈ health.com.kh