កំពូល​អ្នកសិល្បៈ​ជាង ៥០​នាក់​មកពី​ជុំវិញ​ពិភពលោក​សម្តែង​រួមគ្នា​នៅ​មហោស្រព​ណា​បា​

587
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ​ ៖​ កំពូល​អ្នកសិល្បៈ​ជាង​៥០​នាក់ មាន​ទេពកោសល្យ​ផ្សេងៗ​មកពី​ជុំវិញ​ពិភពលោក នឹង​សម្តែង​រួមគ្នា​នៅ​សាល​មហោស្រព​NABA នៃ​ណាហ្គា​វើ​ល​ទី ២ ចាប់ពី​ថ្ងៃទី​១២ មេសា តទៅ​ចាប់ពី​ម៉ោង៨យប់​។​

​ការសម្តែង​សិល្បៈ​ចម្រុះ​ទ្វីបអាស៊ី​ដ៏​មហស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា​នេះ ចូលរួម​សម្តែង​ដោយ​ក្រុម​សៀក​ហ្វា​ពន្លឺ​សិល្បៈ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង ប្រទេស​កម្ពុជា ក្រុម​រាំ ADEM Dance Crew ដែល​ទទួល​បានការ​ចុច​ប៊ូ​តុង​មាស​ពី​កម្មវិធី​ប្រឡង​ទេពកោសល្យ​ទ្វីបអាស៊ី Asia’s Got Talent មកពី​ប្រទេស​កៀ​ហ្គី​ស្ថាន ក្រុម​រាំ DIVAs មកពី​ប្រទេស​ថៃ និង​អ្នក​សម្តែង​អន្តរជាតិ​ជាច្រើន​ទៀត​។

ធានាថា ពិតជា​ប្លែក និង​ជក់ចិត្ត​គ្មាន​ពីរ​នៅ​កម្ពុជា​។ វា​ជាការ​សម្តែង​រយៈពេល ៦០ នាទី​ពេញ​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

ត្រៀមខ្លួន​ទទួលយក​នូវ​បទពិសោធន៍​ថ្មី និង​ប្លែក​ពី​ការសម្តែង​របស់​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ដែល​សម្តែង​ដោយ​អ្នកលេង​សៀក​វ័យក្មេង​ដ៏​ប៉ិនប្រសប់​លាយឡំ​ជាមួយ​ការសម្តែង​សៀក​សម័យ​ទំនើប​។ មិនតែប៉ុណ្ណោះ​ក្រុម​រាំ ADEM Dance Crew មកពី​កម្មវិធី​ប្រឡង​ទេពកោសល្យ​ទ្វីបអាស៊ី នឹង​បង្ហាញ​ក្បាច់​រាំ​ដ៏​អស្ចារ្យ​មិនគួរ​ឲ្យ​ជឿ និង​នឹកស្មាន​មិន​ដល់​សម្រាប់​ទស្សនិកជន​ទស្សនា​កម្សាន្ត​។

បន្ថែម​ទៅលើ​ការសម្តែង​ដោយ​ក្រុម​សៀក និង​ក្រុម​រាំ​ខាងលើ NABA ក៏មាន​ការសម្តែង​ដោយ​ក្រុម​រាំ DIVAs មកពី​ប្រទេស​ថៃ​ជាមួយ​ការ​ច្រៀង និង​រាំ​ជាមួយ​ឈុត​សម្លៀកបំពាក់​ចម្រុះ​ពណ៌​ដ៏​ទាក់ទាញ​ផងដែរ​។

ការសម្តែង​នេះ មាន​ផ្តល់ជូន​ជា​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​ចន្ទ ចាប់ពី​ម៉ោង ៨ យប់​ជាមួយ​តម្លៃ​សំបុត្រ ២៥​ដុល្លារ ក្នុង​មួយ​សន្លឹក និង​មាន​ដាក់លក់​ចាប់ពី​ឥឡូវនេះ​នៅ​បញ្ជរ​លក់​សំបុត្រ​នៅ​សាល​មហោស្រព NABA ឬ​លោកអ្នក​អាច​ជាវ​សំបុត្រ​តាមរយៈ www.nagaworld.com ។​

អ្វីដែល​ពិសេស​ផងដែរ​នោះ ពុក​ម៉ែ​បងប្អូន​អាច​ទិញ​កញ្ចប់ “​អាហារ​ពេល​ល្ងាច និង​ទស្សនា​ការសម្តែង​” សម្រាប់ ២ នាក់ តម្លៃ​ចាប់ពី ៦៨​ដុល្លារ ប៉ុណ្ណោះ​នៅពេល​អ្នក​ពិសា​ប៊ុ​ហ្វេ​កំពូល​រសជាតិ​នៅ​ភោជនីយដ្ឋាន The Pangea ឬ​ភោជនីយដ្ឋាន 2Pangea នៅមុន​ការសម្តែង​។ បន្ទាប់ពី​ទស្សនាការ​សម្តែង​រួច ពុក​ម៉ែ​បងប្អូន អាច​ទៅ​ពិសា​ប៊ុ​ហ្វេ​បង្អែម​នៅ​ភោជនីយដ្ឋាន 2Pangea ម្នាក់ ១២​ដុល្លារ​ឬ​ពុក​ម៉ែ​បងប្អូន​អាច​ទៅ​ពិសា​ម្ហូប​រសជាតិ​ដើម​បែប​អាស៊ី​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​ទី ២)​ដែលមាន​តម្លៃ​សមរម្យ​បំផុត​៕B/