កំពូល​អ្នក​ថតរូប​អាជីព​! សំយុងក្បាល​ចុះ​ពីលើ​ដើមឈើ​ដើម្បី​ថត​ឈុត​រៀបការ​ឱ្យបាន​ល្អឥតខ្ចោះ​

1367
ចែករម្លែក
  • 52
    Shares

​ជាង​ថតរូប​អាពាហ៍ពិពាហ៍​ម្នាក់​បានក្លាយ​ទៅជា​ល្បីល្បាញ​មួយ​ប៉ព្រិចភ្នែក បន្ទាប់ពី​សំ​យ៉ុង​ក្បាល​ចុះ​ពី​ដើមឈើ ដើម្បី​ថតរូប​រៀបការ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​គូ​ស្នេ​យ៍​ទើបនឹង​រៀបការ​ថ្មីថ្មោង​។​

​វិស្ណុ អាយុ ២៣ ឆ្នាំ​បាន​ឡើងដើមឈើ​សំយុងក្បាល​ចុះក្រោម ខណៈ​កំពុង​បំពេញការងារ​ថតរូប​រៀបការ និង ផ្តោតលើ​កញ្ចក់ Len របស់គាត់​ទៅលើ​គូស្នេហ៍​នៅ​ខាងក្រោម​។​

​វិស្ណុ​បាន​ផលិត​រូបថត​និង​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ ដោយ​បង្ហាញ​រូបគាត់​កំពុង​តោង​មែកឈើ​សំយុងក្បាល​ចុះក្រោម​យ៉ាង​រហ័សរហួន​។​

​វិស្ណុ​ត្រូវបានចាត់តាំង​ដោយ​ទីភ្នាក់ងារ​ថតរូប​មង្គល​ការ​មួយ​ដើម្បី​ថត​អាពាហ៍ពិពាហ៍​របស់ ស៊ី​អាស និង ណាវ​យ៉ា នៅ​ទីក្រុង​ស្រ៊ី​ស​សួ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ១៥ មេសា​។​

​ខណៈដែល​គូ​ស្វាមីភរិយា​ឈរ​ថត​នៅក្បែរ​ដើមឈើ វិស្ណុ​បានគិត​ទៅដល់​ការឡើង​ដើមឈើ​ដើម្បី​ថតរូប​ឱ្យចំ​មុំ​ពីលើ​។​

​បន្ទាប់ពី​គូ​ស្វាមីភរិយា​បាន​យល់ស្រប​គំនិត​នេះ គាត់​បាន​ឡើងដើមឈើ​ថ្ពក់​ជើង​ជាប់​នឹង​មែកឈើ ហើយ​ទាញ​កាមេរ៉ា​ថត​យកៗ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

វិស្ណុ​ថត​បែបនេះ មិន​ល្បី​ទើប​ចម្លែក