កំពូល​អ្នក​ប្រដាល់​ជើងឯក​គោជ​ល់វគ្គ​ប្រាំបួន​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៦៣,៥​គីឡូក្រាម

584

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​សម្រាប់​ឆ្នាំ​២០១៨​នេះ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី​(CNC)​ក្រុមហ៊ុន​គោ​ជល់​និង​សហ ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានធ្វើ​សន្និសីទកាសែត​រួមមួយ ស្តីពី កំពូល​អ្នក​ប្រដាល់​ជើងឯក​គោជ​ល់វគ្គ​ប្រាំបួន​ប្រ កួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៦៣,៥​គីឡូក្រាម លក្ខណៈ​អន្តរជាតិ ដែលមាន​កីឡាករ​សរុប​ប្រាំ​បីនាក់ គឺ​ខ្មែរ​បួន​នាក់​និង ថៃ​បួន​នាក់​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ស៊ីធីអ៊ិន​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​លោក តែម ម៉ឺន ប្រធាន សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។ លោក ហួរ រតនៈ ប្រ ធានផ្នែក​ទីផ្សារ​នៃ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី និង​លោក មាន សំអុល នាយក​ចាក់​ការ​ទូទៅ​ភេសជ្ជៈ​គោ​ជល់​។​

កីឡាករ​ជើង​ខ្លាំង​កម្ពុជា​បួន​នាក់​មាន​កីឡាករ ប៉ោ ភា​រិ​ទ្ធ​, កីឡាករ សេង ស្រឿ​ន​, កីឡាករ ពុ​យ វណ្ណៈ និង កីឡាករ ធន់ ចាន់​តាក់​។ ចំណែក​អ្នកលេង​ឆ្លងដែន​ជាតិ​ថៃ​មាន កីឡាករ ក្វាង​ងិន ម៉ រាជ​ផាត់​, កីឡាករ ភី​តណ​យ ឌួង​ចៃ​, កីឡាករ វ៉ា​ត់​ឆា រ៉ា​ក់​ដេ​ត និង​កីឡាករ ឃុន​សិ​ក ប៉ យុទ្ធភូមិ​។ កីឡាករ​ទាំង​ប្រាំបី​នាក់​នេះ​ត្រូវ​ប្រកួត​វិលជុំ​ក្នុង​ម្នាក់ បួន​ប្រកួត គឺ​សន្សំ​ពិន្ទុ អ្នកឈ្នះ​រកបាន​បី​ពិន្ទុ រីឯ​អ្នកចាញ់​បាន​មួយ​ពិន្ទុ ហើយ អវត្តមាន​សូន្យ​ពិន្ទុ​។​

​សម្រាប់​អ្នកឈ្នះ​លេខ​១​ទទួលបាន ខ្សែក្រវាត់​គោ​ជល់​មួយ ពានរង្វាន់​មួយ ខ្សែក​មាស​មួយ​ខ្សែ និង​ថវិកា​ចំនួន​២០​លាន​រៀល​។ លេខ​២​ទទួលបាន ពានរង្វាន់​មួយ ខ្សែក មាស​មួយ​ខ្សែ និង​ថវិកា​ចំនួន​១០​លាន​រៀល​។ លេខ​៣​ទទួលបាន ពានរង្វាន់​មួយ ខ្សែក​មាស​មួយ​ខ្សែ និង​ថវិកា​ចំនួន​ប្រាំមួយ​លាន​រៀល និង​លេខ​៤​ទទួលបាន ពានរង្វាន់ មួយ និង​ថវិកា​ចំនួន​បួន​លាន​រៀល​។​

​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន បាន​អបអរ​សា​រទ ដែល​បាន​ចូលរួម​សហការ​ជាមួយ ស្ថានីយ៍ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី​និង​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​ក្នុង ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ក៍​ដូច​អភិវឌ្ឍន៍​កីឡាករ​កម្ពុជា​ឱ្យមាន​សមត្ថភាព​ខ្ពស់​។ ដោយ​មិន​ភ្លេច​សុខសន្តិភាព​ជា​ចម្បង​នេះហើយ​ទើប​ធ្វើឱ្យ​សហព័ន្ធ​ពង្រឹង​កីឡាករ​ខ្មែរ ដើម្បី​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​លោក​បាន​សន្យាថា ដើម្បី​ធ្វើឱ្យ​កម្មវិធី​មួយ​នេះ​ទទួលបាន​ជោគជ័យ​លោក​សំណូមពរ​សុំឱ្យ​អនុគណៈកម្មការ​បច្ចេក​ទេស​និង​អនុគណៈកម្មការ វិន័យ​របស់​សហព័ន្ធ ត្រូវ​ប្រឹងប្រែង​ធ្វើ​ការងារ​យកចិត្តទុកដាក់ អស់​ស្មារតី ឆន្ទៈ​របស់ខ្លួន ក្នុងការ​គ្រប់គ្រង​បច្ចេកទេស​និង​ការគ្រប់គ្រង​សុខភាព​កីឡាករ ជាពិសេស​ធ្វើការ ត្រូវមាន ត​ម្តា​ភាព យុត្តិធម៌ ដោយ​ផ្តោតលើ​ការជឿជាក់​ទំនុក​ចិត្តបាន​ដល់​អ្នកគាំទ្រ​ទាំងអស់​។

​លោក មាន សំអុល នាយក​ចាត់ការ​ទូទៅ​គោ​ជល់​បានឱ្យដឹងថា គោ​ជល់​តែង​តែង​លើកស្ទួយ និង​ដុសខាត់​សមត្ថភាព​កីឡាករ​ខ្មែរ ឱ្យ​ឈានដល់​កម្រិតស្តង់ដារ​មួយ អាច ប្រៀបធៀប​កីឡាករ​បរទេស​ជើង​ខ្លាំង​ល្បីៗ​បាន​។ លោក​បញ្ជាក់ទៀតថា នៅក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​៦៣,៥​គីឡូក្រាម​នេះ​យើង​បានជ្រើសរើស​សម្រិត​ស​ម្រាំ ង​កីឡាករ​ខ្មែរ​ជើង​ខ្លាំង​វ័យក្មេង​ស្រករ​ក្រោយ ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​សុទ្ធតែ​ជើង​ខ្លាំង​ដូចគ្នា​។ ចំពោះ​កីឡាករ​ថៃ​ដែល​យើង​ជ្រើសរើស​មកនេះ ពួកគេ​មាន​សមត្ថ ភាព​អាច​ប្រកួតប្រជែង​ជាមួយ​ខ្មែរ ក៍​ដូចជា​ការបង្កើន​ឱកាស​ពង្រឹងសមត្ថភាព​កីឡាករ​កម្ពុជា​ផងដែរ​។​

​ប្រធាន​ផ្នែក​ទីផ្សារ និង​ជា​តំណាងឱ្យ​អគ្គនាយក នៃ​ស្ថានីយ៍ទូរទស្សន៍ CNC លោក ហួរ រតនៈ បាន​បញ្ជាក់ថា ជាការ​ពិតណាស់​ពួកយើង​បាននិងកំពុង​តែ ជួយ​គ្នា​ទៅវិញ ទៅ​មកលើ​ទិសដៅ​លើកស្ទួយ​ក៍​ដូចជា​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរ ឱ្យ​កាន់​តែមាន​រីកចម្រើន ក៍​ដូចជា​ពង្រីក​មុខមាត់​ថែមទៀត​លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នា​នោះ​យើង​ក៍ បានរួម​ចំណែក​លើកស្ទួយ​ជីវភាព​កីឡាករ​គុន​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​មួយកម្រិត​ថែមទៀត​។​

​លោក រតនៈ សុំឱ្យ​ប្រធាន​សហព័ន្ធ​មេត្តា​ជួយផ្តល់​កីឡាករ​ល្អៗ​បន្តទៀត​មក​ចូលរួម​បញ្ចេញថ្វីដៃ​របស់​ពួកគេ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​សម្បូរបែប​នៅ​ស៊ី​អ៊ិន​ស៊ី​។ លោក​បាន​ក្រើន រំលឹក​ដល់​បេក្ខភាព​នៅក្នុង​ការប្រកួត​សូមឱ្យ​ធ្វើការ​ប្រកួត​អស់ពី​សមត្ថភាព ដើម្បី​ក្លាយជា​ជើងឯក និង​ជា​គំរូ​ល្អ ដល់​កីឡាករ​ជំនាន់​ក្រោយ​៕ Tp