កំពូល​អ្នក​ប្រដាល់​ទម្ងន់​រុយ​ក្របខ័ណ្ឌ WBC ស្រី​សាកេ​ត ទីបំផុត​រៀបការ​ហើយ​

956
ចែករម្លែក
  • 80
    Shares

​កំពូល​អ្នក​ប្រដាល់​ទម្ងន់​រុយ​ក្របខ័ណ្ឌ WBC ស្រី​សាកេ​ត ស រុង​វិស័យ (Srisaket Sor Rungvisai) ទីបំផុត​បាន​រៀបការ​ជា​មួយគូ​ដណ្តឹង​ឈ្មោះ ផន​ភី​មន សា​រ៉ា​កែវ នៅ​ខេត្ត​ជុម​ផុន កាលពី​ថ្ងៃអាទិត្យ​ទី​១១​វិច្ឆិកា​។

​អ្នក​ប្រដាល់​អាយុ ៣១ ឆ្នាំ​រូបនេះ​បានរៀបចំ​ពិធីមង្គលការ​នៅ​ស្រុកកំណើត​របស់​កូនក្រមុំ បន្ទាប់ពី​អ្នក​ទាំង​២​បាន​ភ្ជាប់ពាក្យ​ដោយ​សម្ងាត់​កាលពី​ខែកក្កដា​។

​ស្រី​សាកេ​ត ដែល​បាន​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ជាមួយ​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក ឈ្មោះ អ៊ី​រ៉ា​ន ឌា​ស កាលពី​ខែ​មុន បាន​ជូន​ថ្លៃ​បណ្តា​ការ ៣ លាន​បាត និង​មាស​ទម្ងន់ ៣០០ ក្រាម​។

​កាលពី​ខែឧសភា អ្នក​ប្រដាល់​ថៃ​រូបនេះ​បានធ្វើឱ្យ​ផ្អើល​ពេញ​សារព័ត៌មាន បន្ទាប់ពី​សារភាពថា​គាត់​បាន​បែក​គ្នា​ពី​មិត្តស្រី​យូរ​ឆ្នាំ​របស់គាត់ ឈ្មោះ ប៉ាត់​ឆា​រី​វ៉ាន់ កញ្ញា​៕ ដោយ៖ កញ្ញាដាលីស

ស្រី​សាកេ​ត រៀបការ​ជាមួយ​នាង ផន​ភី​មន សា​រ៉ា​កែវ នៅ​ខេត្ត​ជុម​ផុន កាលពី​ថ្ងៃអាទិត្យ​ទី​១១​វិច្ឆិកា