កំពូល​អ្នក​រចនា​! ផ្ទះ​សណ្តោង​កញ្ចាស់​សោះ ច្នៃ​ទៅជា​ផ្ទះ​លំហែកាយ​ប្រណីត​

491

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​ផ្ទះ​សណ្តោង​កញ្ចាស់​បាក់បែក​មួយ​ដែល​បាន​ឆ្លងកាត់ ការកែច្នៃ​ដ៏​អស្ចារ្យ ហើយ​ពេលនេះ​វា​បាន​ក្លាយជា​ផ្ទះ​លំហែកាយ​ដ៏​ប្រណីត​សម្រាប់​ជួល​ក្នុងតម្លៃ គួរសម​។

​ផ្ទះ​សណ្តោង​នៅ​ភូមិ​ហាយ ប៊ី​ក​ឃី​ង​ថុ​ន (High Bickington) តំបន់​ដេ​វ៉ុ​ន (Devon) ប្រទេស អង់គ្លេស នេះ​ពិតជា​ចាស់​ទ្រុឌទ្រោម​ហៅ​លែង​ឮ មុនពេល​ត្រូវបាន​កែច្នៃ និង​បំពាក់​សម្ភារ​បរិក្ខារ ល្អៗ​ឱ្យក្លាយ​ទៅជា​ផ្ទះ​ប្រណីត​ដែលមាន​គ្រែ​សម្រាប់​មនុស្ស​ពីរ​នាក់ មាន​ទាំង​ផ្ទះបាយ និង​បន្ទប់ទឹក​។​

​ដោយ​ដាក់ឈ្មោះថា Bluebird Penthouse ពេលនេះ​វា​ត្រូវបាន​ដាក់​ជួល​សម្រាប់​ភ្ញៀវទេសចរ ស្នាក់នៅ​ក្នុង​មួយ​យប់​តម្លៃ ១២៥ ដុល្លារ​។ នៅលើ​ផ្លូវ​ដើរចូល​ផ្ទះ​នេះ​មាន​រថយន្ត លេន​រ៉ូ​វ័រ​(Land Rover) កញ្ចាស់​មួយគ្រឿង​ដែល​ត្រូវបាន​កែច្នៃ​ទៅជា​អាង​ងូតទឹក​យ៉ាង​ស្រស់ស្អាត​។​

​បុរស​ម្ចាស់ផ្ទះ​នេះ​និយាយថា ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ គាត់​បាន​ចំណាយពេល​ដល់​ទៅ ២.០០០ ម៉ោង និង​ប្រាក់​យ៉ាងច្រើន​ដើម្បី​កែច្នៃ និង​តុបតែង​ផ្ទះ​សណ្តោង​ដែល​ផលិត​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០​នេះ ទម្រាំ​តែ​វា​បាន​ស្អាត​ប៉ុណ្ណឹង​៕ ប្រែ​សម្រួល​: ខុម​