កំលាំង​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ព្រមទាំង​ដក​ហូរ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៣​កញ្ចប់​

277

(​ភ្នំពេញ​)៖ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ កំលាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្តិ៍​ឬ​ស្សី​កែវ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​បន្ទប់​ផ្ទះសំណាក់​ឌី​ឌី​ហោ​ស ផ្លូវ​៥៩៨ ក្រុម​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ព្រមទាំង​ដក​ហូរ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៣​កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​១៦​កញ្ចប់ ។​

​បើតាម​លោក​ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កំលាំង​យើង​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​២​នាក់​រួមមាន​÷
១/​ឈ្មោះ អ៊ិន ផល្លា ហៅ​អា​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ភូមិ​អូ​តា​ប្រា​ង សង្កាត់​បៃ​លិ​ន ក្រុង​បៃ​លិ​ន មុខរបរ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។​
២/​ឈ្មោះ បុ៑​ន បណ្ឌិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្នាន​លេខ ក្រុម​៩ ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​)​។​

​លោក​អធិការ​បន្តថា ចំពោះ​សំភារៈ​ដកហូត​រួមមាន ៖១/​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៣​កញ្ចប់ ក្នុងនោះ​មាន​កញ្ចប់​ធំ​១៦​កញ្ចប់​។​២/​ថ​ង៉​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​៣/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១​។​

​បច្ចុបន្ន​កំលាំង​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​ដោយៈ​សាវ​រក្ស​/sn

កំលាំង​ជំនាញ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ព្រមទាំង​ដក​ហូរ​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៣​កញ្ចប់​