កំលោះ​សង្ហា សូ ឆា​នី តំណែង​តួឯក​ប៉ះ ព្រះ កាយ​ច័ន្ទ ក្នុង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​”

1984
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ កំលោះ​រូប​សង្ហា​លោក សូ ឆា​នី ទទួលបាន​តំណែង​តួឯក​ប្រុស​ថ្មី​ឱ្យ​ស្ថានីយទូរទស្សន៍​លេខ​៥​ដែល​ត្រូវ​ប៉ះគ្នា​ជាមួយ​តារា​ស្រី​កញ្ញា ព្រះ កាយ​ច័ន្ទ​ក្នុង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល​ត្រៀម​ធ្វើឱ្យ​ទស្សនិកជន​នឹង​ជក់ចិត្ត​នាពេល​ខាងមុខនេះ​។​

​តារា​ប្រុស​រូប​សង្ហា​រូបនេះ​ដែលមាន​ឈ្មោះ​ក្នុង​សាច់រឿង​”​ទណ្ឌកម្ម​ស្នេហ៍​” ហៅថា “​សត្យា​”​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ក្រុង​​ពាលី​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​ថា លោក​ពិត​សប្បាយចិត្ត​រីករាយ​ដែល​ទទួល​តំណែង​ជា​តួ​ប្រុស​ក្នុង​រឿង​ថ្មី​របស់​TV៥ ហើយ​បាន​សម្តែង​ជាមួយ​កញ្ញា ព្រះ កាយ​ច័ន្ទ ក្នុង​រឿងនេះ​ដែលមាន​ឈុត​ជាច្រើន​សុទ្ធ​លំបាកៗ​។ ​លោក​បាន​សន្យាថា​នឹង​ខំប្រឹង​ធ្វើឱ្យ​សាច់រឿង​ល្អមើល និង​លេង​យ៉ាងណា​ឱ្យ​សម​គ្នា​ជាមួយ​តួឯក​ស្រី ខណៈ​បាន​ប៉ះគ្នា​ជា​លើកដំបូង​។

​លោក សូ ឆា​នី បាន​បញ្ជាក់ថា លោក​ទើប​ប្រឡូក​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោក​បាន​សម្តែង​ទើបតែ​បាន​ប្រាំ​រឿង​។​លោក​​ក៏​សង្ឃឹមថា រឿង​ថ្មី​របស់​TV៥​មួយ​នេះ ក៏​នឹង​ធ្វើឱ្យ​លោក​រីកចម្រើន​ជាង​មុន និង​ល្បី​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧​នេះ​៕​ដោយៈ​បូ​រិ​ន​/sn