កំសត់​! បំផ្លាញ​សម្រស់​ដើម្បី​ការពារ​ខ្លួន​ពីស​ត្រូវ​

254
ចែករម្លែក

​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​សមាជិក​ស្ត្រី​នៅ​សេសសល់​ចុងក្រោយ​នៃ​កុលសម្ព័ន្ធ មួយ​នៅ​ប្រទេស​ឥណ្ឌា ដែល​ត្រូវគេ​បង្ខំ​ឱ្យ​ចោះ​ច្រមុះ និង​សាក់​មុខមាត់​បំផ្លាញ​សម្រស់​របស់ខ្លួន ដើម្បី​កុំឱ្យ​កុលសម្ព័ន្ធ​ផ្សេងទៀត​ចាប់ពង្រត់​ពួកគេ​។
​ ​
​កុលសម្ព័ន្ធ អា​ប៉ា​តានី​ស (Apatanis) ឬ តានី​ស (Tanis) គឺជា​កុលសម្ព័ន្ធ​ពនេចរ​នៅ​តំបន់ អា​ប៉ា​តានី (Apatani Plateau) ស្រុក​ស៊ូ​បាន​ស៊ី​រី ក្រោម (Lower Subansiri) រដ្ឋ​អា​រូ​ណា​ចាល ប្រា​ដេ​ស (Arunachal Pradesh) ប្រទេស​ឥណ្ឌា​។
​ ​
​ដោយ​ល្បី​ខាង​ជំនាញ​ធ្វើ​កសិកម្ម និង​ប្រពៃណី​មិន​រក្សាទុក​កំណត់ត្រា​ការរៀបរាប់​ផ្ទាល់មាត់​របស់ កុលសម្ព័ន្ធ​នេះ ត្រូវបាន​ប្រែក្លាយ​ទៅជា​រឿងព្រេង​ដំណាល​តៗ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។
​ ​
យោងតាម​ការ​ដំណាល​តៗ​គ្នា​ឱ្យដឹងថា ស្ត្រីៗ​ក្នុង​កុលសម្ព័ន្ធ​នេះ​ល្បី​ថា​មាន​សម្រស់​ស្រស់ស្អាត ជាហេតុ​នាំឱ្យ​កុលសម្ព័ន្ធ​ក្បែរ​ខាង​ចេះតែ​លួច​ឆ្មក់​ចាប់ពង្រត់​ពួកគេ​ទៅ​បាត់​គ្មាន​ថ្ងៃ​វិល​ត្រលប់​។​
​ ​
ហេតុនេះ ដើម្បី​ការពារ​ពួកគេ​ពី​ការចាប់​ពង្រត់​ព្រឹទ្ធាចារ្យ​ក្នុង​កុលសម្ព័ន្ធ​នេះ​បាន​បញ្ជា​ឱ្យ ស្ត្រី​ទាំងអស់ មិន​ថា​ចាស់ ឬ​ក្មេង បំផ្លាញ​សម្រស់​របស់ខ្លួន​ដោយ​ការចាក់​សាក់​មុខ និង​ចោះ​ច្រមុះ បែបនេះ​៕ ប្រែ​សម្រួល​ដោយ​: ខុម​