កំហឹង​របស់​ស្រីៗ​ពិតជា​សាហាវ​ស្មាន​មិនត្រូវ ពេល​តាម​ទាន់​សំណព្វចិត្ត​មាន​ស្រី​

412
ចែករម្លែក

សារជាតិ​របស់​នារី​ពី​ធម្មជាតិ​គឺ​ទន់ភ្លន់ ស្រគត់ស្រគំ សុភាពរាបសា និង​ស្លូតបូត​គួរឱ្យ​ស្រឡាញ់ ប៉ុន្តែ​នៅពេល​ឈានដល់​ចំណុច​សំណព្វចិត្ត ឬ​ម្ចាស់​បេះដូង​ផិតក្បត់ ចរិត​មនុស្ស​ស្រី​ពិតជា សាហាវ​ហួសការ​ស្មាន​ដូច​ពាក្យចាស់​ពោលថា “​ភ្នំ​មួយ​មិនអាច​មាន​ខ្លា​ពីរ​”​។
​ ​
តួយ៉ាង​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​បង្ហាញ​ពី​នារី​ម្នាក់​ដែល​ស្លៀក​តែ​លី​អូ​ឡើង​លោត ទ​ន្ទ្រាំ​លើ​រថយន្ត​របស់​មិត្ត​ប្រុស ដែល​កំពុង​បើកបរ​នៅតាម​ផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អស់ អ្នកដំណើរ​។ នោះ​ដោយសារតែ​នាង​ខឹង​ខ្លាំងពេក​ទប់​អារម្មណ៍​មិនបាន​ដែល​មិត្ត​ប្រុស​របស់ នាង​ក្បត់ចិត្ត​នាង​ទៅ​មាន​ស្រី​ថ្មី​។
​ ​
​ហេតុការណ៍​នេះ​បានកើត​ឡើង នៅពេល​នាង​តាម​ទាន់​រថយន្ត​របស់​មិត្ត​ប្រុស​ដែល​ឈប់​នៅ ចំណុច​ភ្លើងស្តុប ដោយ​នាង​បាន​ហក់​ឡើងលើ​រថយន្ត ហើយ​លោត​ទ​ម្ទ្រាំ​ជាច្រើន​ជើង និង​ស្រែក ចំទាល​ដូច​កម្រោលចូល មុនពេល​លោត​ចុះ​មកវិញ ហើយ​ចេញទៅ​បាត់​។
​ ​
គេ​ជឿថា ទិដ្ឋភាព​ដែល​នារី​ម្នាក់​តាម​ថត​បាន​នេះ​កើតឡើង​នៅ​ក្រុង​បាប់​ហ្វា​ឡូ (Buffalo) រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក​។ ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ពី​ដំណើររឿង​លម្អិត​នៃ ទ​ម្លោះ​របស់​ពួកគេ​ឡើយ ដោយ​អ្នក​ថត​គ្រាន់តែ​និយាយថា នេះហើយ​លទ្ធផល​ប្រុស​ក្បត់​៕ ប្រែ​សម្រួលៈ​ខុម