កំហុស​ក្នុង​ទម្លាប់​ទទួលទាន​ធ្វើឱ្យ​អ្នក​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​

492

កត្តា​មួយ​ក្នុងចំណោម​កត្តាចម្បងៗ​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម គឺ​ដោយសារ​ទម្លាប់​ទទួលទាន​របស់ យើង​ដូច្នេះ​ចូរ​កែប្រែ​ភ្លាម​នូវ​ទម្លាប់ខាងក្រោម​នេះ ដើម្បី​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ។​
​ ​
•​បោះបង់​អាហារ​ពេលព្រឹក​
​ការបោះបង់​មិន​ទទួលទាន អាហារ​ពេលព្រឹក អាច​បណ្តាលឱ្យ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើឱ្យ អ្នក​មិនអាច គ្រប់​ថាមពល ដើម្បី​ធ្វើការ​ពេញ​មួយថ្ងៃ ។ អាស្រ័យ​ហេតុ​នោះ អ្នក​គួរ​រក្សា ទម្លាប់​បរិភោគ​អាហារ​ព្រឹក​ឱ្យ​ត្រូវ​ម៉ោង និង​មិនគួរ​បរិភោគ​យឺត​ក្រោយ​ម៉ោង​៨ ព្រឹក ។​
​ ​
•​បរិភោគ​បន្លែ​តិច​
​ក្នុង​បន្លែ​បៃតង​មាន​ផ្ទុក​ជាតិ ស្ករ​ច្រើន ហេតុនេះ​នឹង​ជំនួយ​ដល់​ប្រព័ន្ធ រំលាយ​អាហារ​ធ្វើការ ប្រសិទ្ធភាព ។ រក្សា​ទម្លាប់​បរិភោគ​បន្លែ​គ្រប់​រាល់ថ្ងៃ នឹង​ជួយ​ពន្យឺតការ​ស្រូបយក​ជាតិ​ស្ករ ចូល​ឈាម និង​បន្ថយ​ការបង្កើត​អាំង​ស៊ុយ​លីន​របស់​ក្រពេញ​លំពែង ។​
​ ​•
​មិន​បរិភោគ​ត្រី​

​អ្នកមាន​ដឹង​ទេ​ថា ពពួក​ត្រី​ដូច សាល់​ម៉ុ​ន​, ធូ​ណា​, ម៉ាក​ឃេ​ល សុទ្ធតែ សម្បូរ​អាស៊ីត​ខ្លាញ់ Omega 3 ហេតុនេះ ជួយ​បន្ថយ​សម្ពាធ​ឈាម​ក្នុង​សរីរាង្គ យ៉ាង​ល្អ ។ ទន្ទឹម​នោះ វា​នៅ​ទប់ស្កាត់ ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ កើត​ជំងឺ​ទឹកនោមផ្អែម ។​
​ ​
•​បរិភោគ ពពួក​អាហារ លឿន​ច្រើនពេក​
​នំ​ហាំ​បឺ​ហ្គឺ​, ភី​ហ្សា​, ដំឡូង បារាំង​ចៀន​… សុទ្ធតែ​អាចជា​ភ្នាក់ងារ​មួយ​ធ្វើឱ្យ​កើន​បរិមាណ​ស្ករ ក្នុង​ឈាម និង​ថែមទាំង​នាំ​ឱ្យលើស​ទម្ងន់​, ធាត់ ។ អាស្រ័យហេតុនេះ អ្នក​គួរ​បរិភោគ​វា នៅ​កម្រិត​មួយ​សមល្មម ដើម្បី​បញ្ចៀស ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ៕ ប្រែ​សម្រួល​: រតនៈ​